ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បាន​ដល់​អ្នក​ដែល​មានចិត្ត​ធ្ងន់

5 ឆ្នាំ មុន

គ្រូ​ជា​អ្នក​ដែល​មានចិត្ត​ធ្ងន់ អ្នក​ដែល​គួរ​គេ​គោរព គឺ​អ្នក​បង្ហាត់បង្រៀន​ចំណេះវិជ្ជា​សិល្បសាស្ត្រ​ផ្សេង​ៗ​ដល់​សិស្ស​ដូច​ជា គ្រូអក្សរ​សាស្ត្រ​, គ្រូ​គណិត​, គ្រូភ្លេង​ជាដើម​។ សមណៈ​អ្នក​បំបួស​កុលបុត្រ​ឱ្យ​បានជា​បព្វជិត​ក៏​ហៅ​ថា​គ្រូ​ដែរ​ដូច​ជា គ្រូបំបួស គ្រូសូត្រ​ ។…

គ្រូ​ជា​អ្នក​ដែល​មានចិត្ត​ធ្ងន់ អ្នក​ដែល​គួរ​គេ​គោរព គឺ​អ្នក​បង្ហាត់បង្រៀន​ចំណេះវិជ្ជា​សិល្បសាស្ត្រ​ផ្សេង​ៗ​ដល់​សិស្ស​ដូច​ជា គ្រូអក្សរ​សាស្ត្រ​, គ្រូ​គណិត​, គ្រូភ្លេង​ជាដើម​។ សមណៈ​អ្នក​បំបួស​កុលបុត្រ​ឱ្យ​បានជា​បព្វជិត​ក៏​ហៅ​ថា​គ្រូ​ដែរ​ដូច​ជា គ្រូបំបួស គ្រូសូត្រ​ ។

ដូច​ពាក្យចាស់​បាន​ផ្តាំ​មក​ថា គ្រូ​ជា​អ្នក​មានគុណ​ទី​២​បន្ទាប់​ពី​ឪពុក​ម្តាយ គ្រូ​ជា​គំរូ​ល្អ​ដល់​សិស្សានុសិស្ស ដែល​ជា​ពុំនោល​មាន​ប្រសិទ្ធភាព​គ្រប់​ជំនាន់​ចង​ចាំ​មិន​ភ្លេច​ទេ ព្រោះ​ជាស​ម្តី​ពិត វាចា​ត្រឹមត្រូវ និង​បានជា​ទីស្រឡាញ់​រាប់អាន​ដល់​មហាជន​ទូទៅ​។ ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​៧​យ៉ាង​របស់​គ្រូៈ

១-​បានជា​ទីស្រឡាញ់​គាប់ចិត្ត​នៃ​សិស្ស និង​អាណាព្យាបាល​សិស្ស

២-​ជាទី​គួរ​គោរព​ពី​សិស្ស​គ្រប់​ជំនាន់ និង​អ្នកផង​ទាំងពួង

៣-​ជាទី​លើក​សរសើរ​ពី​សិស្ស​មិន​ដាច់​ពី​មាត់

៤-​និយាយ​ប្រដៅ​សិស្ស​ឱ្យ​ប្រឹងប្រែង​រៀនសូត្រ និង​អប់រំ​ក្នុង​ផ្លូវ​ល្អ

៥-​អត់ធន់​នឹង​ពាក្យ​សំដី​អ្នក​ដទៃ បើ​ទោះជា​និយាយ​បែប​មួលបង្កាច់​ក៏​ដោយ

៦-​ពោល​ពាក្យ​ដ៏​ជ្រាលជ្រៅ គឺ​សំដី​ដ៏​មាន​អត្ថប្រយោជន៍

៧-​មិន​ដឹកនាំ​សិស្ស​ឱ្យ​ឋិត​នៅ​ក្នុង​ផ្លូវ​ឥត​បាន​ផល ឬ​ក្នុង​ផ្លូវ​អាក្រក់ ។

ក្នុង​នាម​ជា​គ្រូ​តែង​ស្រឡាញ់​សិស្ស​ស្មើ​ៗ​គ្នា អប់រំ​សិស្ស​ឱ្យ​ខិតខំ​រៀនសូត្រ​ព្រោះ​ជា​ទំពាំង​ស្នង​ឫស្សី អប់រំ​ឱ្យ​ដើរ​តាម​ផ្លូវ​ល្អ ចៀសវាង​នូវ​ការ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ​ដែល​ជាស​ត្រូវ​ដល់​សង្គម​ជាតិ​។ ព្រោះហេតុនោះ​ទើប​គ្រូ​មាន​នាម​ថា ជា​ឪពុក​ម្តាយ​ទី​២ ។