ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ក្រុម​ឧកញ៉ា ស៊ី ឡា​ឡ​យ លេង​ម៉ា​ចាស់ដៃ​ជាង​៥៤​គីឡូត្រូវ​ជាប់គុក​ម្នាក់​១​ជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃ​ទី​២ តុលា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លើ​សំណុំរឿង​ឧកញ៉ា ស៊ី…

រាជ​ធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃ​ទី​២ តុលា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លើ​សំណុំរឿង​ឧកញ៉ា ស៊ី ឡា​ឡ​យ (​ស្លាប់​នៅ​ជាប់​ពន្ធនាគារ​) និង​ខ្មែរ​កាត់​ឡាវ​ម្នាក់ ដែល​ជា​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង ៥៤​គីឡូក្រាម ពី​ឡាវ​ប្រទេស ក្នុង​គោលបំណង​ចូល​មក​លក់ និងចែកចាយ​លើ​ទីផ្សារ​ងងឹត ក្នុង​ព្រះ​ជា​ណា​ចក្រ​កម្ពុជា ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ដឹក​ជញ្ជូន រក្សា​ទុក និង​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ តាម​មាត្រា​៤០ នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​។

រីឯ​ជនជាប់ចោទ​ឧកញ៉ា ស៊ី ឡា​ឡ​យ ដែល​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ខណៈ​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន ត្រូវ​បាន​រំលត់​នៅ​បណ្ដឹងអាជ្ញា​។ អតីត​ឧកញ៉ា ស៊ី ឡា​ឡ​យ ជា​ម្ចាស់​គ្រឿងញៀន​ជាង​៥៤​គីឡូក្រាម ដែល​កំពុង​ជាប់​ការ​ស៊ើបអង្កេត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​ទទួលមរណៈភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ សីហា ២០១៨ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ដោយ​ជំងឺ​។

គួ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៨ ឧសភា ២០១៧ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​នាយ​ឧត្ត​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប និងស្ទាក់​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន​១​ក្រុម ក្នុង​នោះ​មាន​មេខ្លោង​ធំ​ម្នាក់​នៅ​ក្នុងស្រុក​ខ្មែរ​គឺ​អតីត​ឧកញ៉ា ស៊ី ឡា​ឡ​យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ឈ្មោះ លួ​ន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​កាត់​ឡាវ ស្ថិត​នៅ​ចំណុច​តាម​ដងផ្លូវ មួយ​កន្លែង​ចេញពី​ប្រទេស​ឡាវចូល​មក​ខេត្តស្ទឹងត្រែង ដែល​ពួក​គេ​បាន និង​មាន​បំណង​នាំ​គ្រឿងញៀន​ជាង​៥៤​គីឡូក្រាម នោះ​មក​កាន់​រាជធានី​ភ្នំពេញ​។

ក្រោយ​ចាប់ខ្លួន​មេខ្លោង និង​ជនជាតិ​ខ្មែរ​-ឡាវ​ម្នាក់​នោះ នៅ​ថ្ងៃ​ទី​១៦ សីហា កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​ខេត្ត ស្ទឹង​ត្រែង បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចុះ​ថ្ងៃ​ទី​២៥ កក្កដា ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ថង វ៉ាង ពី​បទ​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​។

ជនសង្ស័យ​ឈ្មោះ ថង វ៉ាង មានមុខរ​បរជា​នាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន ថង វ៉ាង ដែល​បាន​ជាប់​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​គ្រឿងញៀន ពី​ខេត្តស្ទឹងត្រែង​យក​មក​ឲ្យ​ឧកញ៉ា ស៊ី ឡា​ឡ​យ នៅ​រាជធានី​ភ្នំពេញ​។ ដូច្នេះ​សាលក្រម​ក្នុង​សំណុំរឿង​ឧកញ៉ា ស៊ី ឡា​ឡ​យ ជួញដូរ​គ្រឿងញៀន​ជាង​៥៤​គីឡូក្រាម​នេះ បាន​សម្រេច​ផ្តន្ទា​ទោល​លើ​ជនជាប់ចោទ​២​នាក់​ដាក់គុក​អស់​មួយ​ជីវិត ព្រោះ​មេខ្លោង​«​ស៊ី ឡា​ឡ​យ​» បាន​ស្លាប់​មុន​កាត់ទោស​បាត់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ