ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍​ម្នាក់​ស្លា.ប់​ក្រោម​ដំបូល​តង់ បន្សល់​ទុក​កូនប្រុស​ស្រី​៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អានា​ថា​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្រោម​ដំបូល​តង់​មុខ ចេតិយ​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ (​ផ្ទុកមេរោគ​អេ​ដស៍​) បន្សល់​ទុក​កូនកំព្រា​ប្រុស​ស្រី​ចំនួន​៤​នាក់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អានា​ថា​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្រោម​ដំបូល​តង់​មុខ ចេតិយ​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ (​ផ្ទុកមេរោគ​អេ​ដស៍​) បន្សល់​ទុក​កូនកំព្រា​ប្រុស​ស្រី​ចំនួន​៤​នាក់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​វត្ត​ពោធិ៍​យ៉ា​រ៉ា​ម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

ស្ត្រី​ដេក​ស្លាប់​រូប​នោះ​ឈ្មោះ ង៉ា ស្រី​ពេជ្រ អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​ខេត្តកំពង់ធំ មានកូន​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​ប្រុស​២​នាក់ ស្រី​២​នាក់ ស្នាក់​នៅ​ក្រោម​ដំបូល​តង់​មុខ​ចេតិយ​ក្នុង​វត្ត​ខាងលើ​។ តាម​ព័ត៌មាន​ពី កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ជនអនាថា​ផ្ទុកមេរោគ​អេ​ដស៍​ដែល​ប្តី​បាន​ស្លាប់​ចោល​បន្សល់​ទុក​កូន ចំនួន​៤​នាក់​នៅ​មណ្ឌលកុមារ​កំព្រា​។

នៅ​ពេល​ថ្មី​នេះ គេ​ឃើញ​ស្ត្រី​រូប​នោះ​ធ្លាក់ខ្លួន ឈឺ​ធ្ងន់​ស្ថិត​នៅ​ក្នុង​ស្ថានភាព ស្គមរីងរៃ ស្បែក​ដណ្តប់​ឆ្លឹ​ង ហើយ​បាន​ផ្លាស់​ទី​ទៅ​ស្នាក់​នៅ​មុខ​ចេតិយ​ក្រោម​ដំបូល​តង់​ធ្លុះធ្លាយ​គួរ​ឲ្យ​អាណោច អាធ័ម​។ តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា គួរ​ឲ្យ​សង្វេគ​ណាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្ត្រី​រូប​នោះ​រស់​ដោយសា​តែ អ្នកស្រុក​មានការ​អាណិតអាសូរ​ឲ្យ​បាយ​ចំណី​ហូប ដើម្បី​ពន្យា​ជិ​វីត​រួម​ជាមួយ​ថ្នាំ​តែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​០២ ខែតុលា​នេះ អ្នកស្រុក​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទះ​ឃើញ​ស្ត្រី​រូប​នោះ ដេក​ស្តូកស្តឹង​នៅ​សល់​ដង្ហើម​ចុង​ក្រោយ​ក៏​បាន​នាំ​គ្នា​ជួយ​លើក​មក​ដាក់​ក្រោម​ដើមឈើ​ក៏​បាន​ដាច់ខ្យល់​ស្លាប់ ទៅ​ហើយ​។ សព​ត្រូវ​បាន​នគរបាល​រួម​ជាមួយ​អ្នក​ភូមិ​នាំ​គ្នា​ជួយ​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ប្រជុំ​សារ​គរ​ហៅ​វត្ត​ថ្មី ដើម្បី​បូជា ដោយ​ក្រោម​ការ​ជួយ​អាណិតអាសូរ​ពី​អ្នកស្រុក និង​អង្គការ​សប្បុរសជន​មួយ​ចំនួន​៕


https://youtu.be/BTo8iH11Y_k

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ