ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ហើយ ឃាតក​ដែ​វាយ​សម្លា.ប់​ស្ត្រី​ចំណាស់​ម្នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទីបំផុត​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បំបែកសំណុំរឿង និង​ចាប់​បាន​ឃាតក ក្នុង​អំពើ​ឃាតកម្ម​វាយ​សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ស្រុក​មេ​សាង កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា​កន្លង​ទៅ​បាន​ហើយ ឃាតក​គឺជា​អ្នក​ដែល​ផឹកស៊ី​ជាមួយ​ស្ត្រី​រង​គ្រោះ​ក្នុង​យប់​កើតហេតុ​នោះ​តែ​ម្តង​។ ប៉ុន្តែ​រឿង​ដែល​គេ​ឮ​ហើយ…

ខេត្តព្រៃវែង ៖ ទីបំផុត​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បំបែកសំណុំរឿង និង​ចាប់​បាន​ឃាតក ក្នុង​អំពើ​ឃាតកម្ម​វាយ​សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ស្រុក​មេ​សាង កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា​កន្លង​ទៅ​បាន​ហើយ ឃាតក​គឺជា​អ្នក​ដែល​ផឹកស៊ី​ជាមួយ​ស្ត្រី​រង​គ្រោះ​ក្នុង​យប់​កើតហេតុ​នោះ​តែ​ម្តង​។ ប៉ុន្តែ​រឿង​ដែល​គេ​ឮ​ហើយ ហួសចិត្ត​នោះ គឺ​មូលហេតុ​ដែល​ជនសង្ស័យ​វាយ​សម្លាប់​ស្ត្រី​រង​គ្រោះ​នោះ មិនមែន​ជា​រឿង​ធំដុំ​អ្វី​នោះ​ទេ គឺ​ដោយសារ​តែ​ជនសង្ស័យ​ខឹង​នឹង​ស្ត្រី​រង​គ្រោះ​ពេល​ស្រវឹង​ជេរ​ដៀល​រូបគេ និង​ឪពុក​ម្តាយ​គេ​ដដែល​ៗ​ញយ​ដង​ពេក ទើប​គេ​ទ្រាំ​មិន​បាន​ក៏​វាយ​សម្លាប់​តែ​ម្តង​ទៅ នេះ​ជា​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​។

លោក​វរៈសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​ខាងលើ ឈ្មោះ ហ៊ា​ង គឹ​ម​ហុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង ខេត្តព្រៃវែង ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ កញ្ញា នៅ​ចំណុច​ភូមិ ស្រែ​ក្រសាំង ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ គឺ​បន្ទាប់​ពី​រត់គេច​ខ្លួន​អស់​រយៈពេល​១៧​ថ្ងៃ ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​ស្ត្រី​រង​គ្រោះ​។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង ខេត្តព្រៃវែង ដោយ​ស្ត្រី​រង​គ្រោះ ឈ្មោះ តិ​ត នឿ​ន ហៅ​ណូ​ក អាយុ​៥៥​ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​នៅ​លើ​គ្រែ ក្រោមផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ កន្លែង​កើតហេតុ​នាំ​គ្នា​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​ទាំង​ព្រឹក​តែ​ម្តង​។

លោក ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ និង​តាម​ការ​បំភ្លឺ​ពី​អ្នកស្រុក​ជិតខាង សមត្ថកិច្ច​ក៏​ឈាន​ទៅ​ដល់​ការ​កំណត់​បាន​មុខសញ្ញា​ជនល្មើស​ប៉ុន្តែ​ភ្លាម​ៗ​នោះ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ទើប​សមត្ថកិច្ច​បន្ត​តាម​រក​អស់​រយៈពេល​ជិត​កន្លះ​ខែ ទើប​ដឹង​ថា​ជនសង្ស័យ​កំពុង​លាក់ខ្លួន​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ទើប​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​សុំ​ដីកា​ពី​លោក​ព្រះរាជអាជ្ញា និង​បាន​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​២៨ កញ្ញា និង​ដកហូត​បាន​គ្រាប់បែកដៃ ១​គ្រាប់ ព្រមទាំង​ទូរ​សព្ទ័​១​គ្រឿង​ពី​ក្នុង​ខ្លួន​ជនសង្ស័យ​។

ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​បាន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា​កន្លង​ទៅ​នេះ​៕
https://youtu.be/USbeS9Qb9E4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ