ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ស្រុក​! ស្ត្រី​ម្នាក់​បង្ហោះ​វី​ដេ​អូ​បកអាក្រាត តែ​ការ​ពិត​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រក​ឃើញ​សំឡី​អនា​ម័យ​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ភោជនីយដ្ឋាន Haidilao ក្នុង​ក្រុង Shenzhen ខេត្ត…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រក​ឃើញ​សំឡី​អនា​ម័យ​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ភោជនីយដ្ឋាន Haidilao ក្នុង​ក្រុង Shenzhen ខេត្ត Guangdong​។ នាង​បាន​បង្ហោះ​វី​ដេ​អូ​ពី​សកម្មភាព​ទាំងស្រុង​ពេល​នាង​រក​ឃើញ​របស់​ចម្លែក​ម្យ៉ាង ដែល​មើលទៅ​ដូច​ជា​សំឡី​អនាម័យ​។ វា​មើលទៅ​ទំនង​ឲ្យ​ជឿ​ដែរ តែ​ក្រោយ​មក​ក៏​មានការ​សង្ស័យ​កើត​មាន​ឡើង ដោយសារ​តែ​នាង​បង្ហោះ​ថា នាង​បាន​រក​ឃើញ​សំឡី​អនាម័យ​ម្តងទៀត​នៅ​ហាង​ផ្សេង​។

ស្ត្រី​ម្នាក់​ត្រកូល Ni បាន​បង្ហោះ​វី​ដេ​អូ​បកអាក្រាត​រឿង​ឃើញ​សំឡី​អនាម័យ​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ហាង Haidilao កាលពី​ថ្ងៃ​សុក្រ​។ នាង​បាន​កើតជា​ជម្លោះ​ជាមួយនឹង​បុគ្គលិក​ហាង ដោយ​ទាមទារ​ប្រាក់​សំណង​ចំនួន ១​លាន​យន់ (​ជិត​១៥​ម៉ឺន​ដុល្លារ​) ហើយ​មានការ​បោក​តុ​នៅ​នឹង​កន្លែង​ផង​ដែរ​។ ក្រោយមក​នាង​ក៏​សុខចិត្ត​សម្រួល​ថ្លៃ​សំណង​មក​ត្រឹមតែ ៥០​ម៉ឺន​យន់​វិញ (៧​ម៉ឺន​ដុល្លារ​ជាង​)​។

ប៉ូលិស​បាន​មក​ដល់ទី​តាំង ហើយ​ក៏​សុំ​ឲ្យ​ស្ត្រី​ត្រកូល Ni សង​សំណង​ថ្លៃ​ធ្វើ​បែកបាក់​តុ​គេ​ជា​មុន​សិន​។

ក្រោយ​ពី​រឿង​នេះ​កើតឡើង ហាង Haidilao បាន​រក​ឃើញ​ថា ស្ត្រី​ត្រកូល Ni បាន​រក​ឃើញ​សំឡី​អនាម័យ​មួយ​ដុំ​ទៀត​នៅ​ហាង​ផ្សេង នៅ​ថ្ងៃ​បន្ទាប់​។ នេះ​គឺ​ពិតជា​គួរ​ឲ្យ​សង្ស័យ​​មែនទែន​។ ស្ត្រី​ជា​អ្នក​ពូកែ​ដើរ​ចោទប្រកាន់​ហាង​ស៊ុប​គេ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មិន​ចង់បាន​សំណង​អ្វី​ច្រើន​នោះ​ទេ​។ ខ្ញុំ​គ្រាន់តែ​ចង់បាន​ការ​ពិត​។ ការ​ទារប្រាក់​សំណង​១​លាន​យន់​នោះ គ្រាន់តែ​ការ​ធ្វើ​តាម​ចិត្ត​ខឹង​មួយ​ឆាវ​ទេ​»​។

ប៉ូលិស​បាន​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​លើ​រឿង​នេះ ដើម្បី​ស្វែងរក​ការ​ពិត​។ អ្វី​ដែល​គេ​ដឹង​នៅ​ពេល​នេះ គឺ​ស្ត្រី​ម្នាក់​នោះ​មាន​ជំងឺផ្លូវចិត្ត (Bipolar) ដែល​ធ្វើ​ឲ្យ​ម្តង​សប្បាយ ម្តង​ខឹង​កើតទុក្ខ​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ 東森新聞 CH51

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ