ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនឹង​ចិត្ដ​របស់​នារី​ជា​សោភ័ណ​ភាព​និង​ជា​កំផែង​សេ​ហ៍

13 ឆ្នាំ មុន

មាន​យុវនារី​មួយ​ចំនួន​តែងតែ​ភ្ជាប់ ជាមួយ​នូវ​ឥរិយាបថ​មិន​ទៀងទាត់​ក្នុង​ការទំនាក់ទំនង​ទាំង​រឿង​ស្នេហា និង​កិច្ចការផ្សេង​ៗ ហើយ​ទីបំផុត​ការ​មិន​ទៀងទាត់​របស់នាង​ច្រើន​តែ​ផ្ដល់​លទ្ធផល​មិនល្អ​ដល់​ នាងអាច​ឱ្យ​នាង​ខាតបង់​ទាំង​ខ្លួនប្រាណ ពេលវេលា ទ្រព្យសម្បត្ដិ និង​កិត្ដិយស រហូត​ធ្វើ​ឱ្យនាង​សោកស្ដាយ​អស់​មួយ​ជីវិត ។
ដើម្បី​ចៀសវាង​ ការ​ខាតបង់​ដ៏​ធំធេង​ខាងលើ សូម​សុភាព​នារី​ទាំងឡាយ​ធ្វើ​យ៉ាងណាលុប​បំបាត់​ចោល​អត្ដ​រិ​ត ទំលាប់​មិន​ទៀងទាត់ (​សាវ៉ា​)​ចេញពី​ខ្លួន ហើយ​ប្រកាន់​យក​ភាពស្មោះត្រង់ នឹងន​វិញ​ទើប​ជា​ការ​ល្អ ។ ភាព​នឹងន​របស់​ស្ដ្រី​ជា​សោភ័ណ​ភាព​ទាក់ទាញ​ការស្រឡាញ់​ផង និង​ជា​កំផែង​ស្នេហ៍​រឹង​មាំ​ផង ព្រោះថា​ភាព​នឹងន​គឺ​មិន​អាច​ធ្វើ​ឱ្យ​បុរស​ប៉ាន់ស្មាន​អ្វី​ពី​ស្ដ្រី​បាន​ ទាំងអស់​…​ផ្ទុយ​ទៅ​វិញ​បែរជា​ធ្វើ​ឱ្យ​បុរស​ទាំងឡាយ​ព្យាយាម​ ស្ទាបស្ទង់មក​លើ​នារី​នឹងន​គ្មាន​ទី​បញ្ចប់ ហើយ​ថែម​ទាំងគោរព​ទៀត​ផង ។

មាន​យុវនារី​មួយ​ចំនួន​តែងតែ​ភ្ជាប់ ជាមួយ​នូវ​ឥរិយាបថ​មិន​ទៀងទាត់​ក្នុង​ការទំនាក់ទំនង​ទាំង​រឿង​ស្នេហា និង​កិច្ចការផ្សេង​ៗ ហើយ​ទីបំផុត​ការ​មិន​ទៀងទាត់​របស់នាង​ច្រើន​តែ​ផ្ដល់​លទ្ធផល​មិនល្អ​ដល់​នាងអាច​ឱ្យ​នាង​ខាតបង់​ទាំង​ខ្លួនប្រាណ ពេលវេលា ទ្រព្យសម្បត្ដិ និង​កិត្ដិយស រហូត​ធ្វើ​ឱ្យនាង​សោកស្ដាយ​អស់​មួយ​ជីវិត ។
ដើម្បី​ចៀសវាង​ការ​ខាតបង់​ដ៏​ធំធេង​ខាងលើ សូម​សុភាព​នារី​ទាំងឡាយ​ធ្វើ​យ៉ាងណាលុប​បំបាត់​ចោល​អត្ដ​រិ​ត ទំលាប់​មិន​ទៀងទាត់ (​សាវ៉ា​)​ចេញពី​ខ្លួន ហើយ​ប្រកាន់​យក​ភាពស្មោះត្រង់ នឹងន​វិញ​ទើប​ជា​ការ​ល្អ ។ ភាព​នឹងន​របស់​ស្ដ្រី​ជា​សោភ័ណ​ភាព​ទាក់ទាញ​ការស្រឡាញ់​ផង និង​ជា​កំផែង​ស្នេហ៍​រឹង​មាំ​ផង ព្រោះថា​ភាព​នឹងន​គឺ​មិន​អាច​ធ្វើ​ឱ្យ​បុរស​ប៉ាន់ស្មាន​អ្វី​ពី​ស្ដ្រី​បាន​ទាំងអស់​…​ផ្ទុយ​ទៅ​វិញ​បែរជា​ធ្វើ​ឱ្យ​បុរស​ទាំងឡាយ​ព្យាយាម​ស្ទាបស្ទង់មក​លើ​នារី​នឹងន​គ្មាន​ទី​បញ្ចប់ ហើយ​ថែម​ទាំងគោរព​ទៀត​ផង ។

សូម​សុភាព​នារី​កុំ​ស្រឡាញ់​បុរស​នេះ​បន្ដិចបុរស​នោះ​បន្ដិច ច្រាន​អ្នក​នេះ​ចោលចាប់​យក អ្នក​នោះ ដែល​ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​គេ​មើលឃើញ​ពីភាព​សាវា​របស់​នាង​នៅ​លើគោក​ពេក ត្រូវរក្សា​ចិត្ដ​និង​សេចក្ដី​ស្រឡាញ់​ឱ្យ​នឹងន ហើយពិនិត្យ​ឱ្យ​ច្បាស់​មុន​នឹង​សំរេចចិត្ដ ។ ដូច​ជាកាលបើ​នាង​បាន​ទទួល​ពាក្យ​សំដី​ពី​នរណាម្នាក់​ហើយ នាង​គួរ​ឈប់​ទទួល​ពាក្យ​របស់បុរស​ផ្សេង​ទៀត​ដែល​ចូល​មក​ដណ្ដឹង​នាងក្រោយ​គេ​ឬ​អ្នក​ក្រោយ​ណា​ម្នាក់​ដាក់​ពាក្យស្រឡាញ់​នាង ប៉ុន្ដែ​នាង​អាច​ទទួលយក​បានក្នុង​ន័យ​ជា​មិត្ដភាព ។

មាន​ករណី​លើកលែង​ខ្លះ​ដែរប្រសិនបើ មាន​បុរស​ម្នាក់​ចូល​មក​ដណ្ដឹង​នាង “​ក​”​ស្រាប់តែ​នាង​ជ្រុលមាត់​មិន​ព្រម​ទទួល​ពាក្យ​របស់បុរស​នោះ លុះដល់​ពេល​ក្រោយមក​នាង​នឹក ស្ដាយព្រោះ​គិត​មិន​ទាន់​ធ្វើ​ឱ្យ​នាង​ព្រួយចិត្ដ រហូត​ស្គមរីងរៃសូម​នាង​រំសាយចិត្ដ​ចោលទៅ​កុំ​ប្រកាន់​ចិត្ដ​រឹងរូស​មិន​ទទួលកំហុស​ឱ្យសោះ​នោះ វា​មិនមែន​ជា​ការ​ល្អ​ទេ ។ ការ​សារ ភាព​នូវ​សេចក្ដី​ស្រឡាញ់ឬ​ការ​ឆ្លើយ​តប​ជារឿង​ប្រសើរ​បំផុតគ្រាន់តែ​ថា យើង​ត្រូវ​រៀបចំ​របៀប​ឆ្លើយ​ឱ្យ​បាន​ល្អ​ចំណេញ​ទាំង​សងខាងតែ​ប៉ុណ្ណោះ ។ ដើម្បី​កែប្រែ​ស្ថានការណ៍​ឡើងវិញ បើ​នាង​យល់​ថា​នាង​ជ្រុលមាត់​និយាយខុសនាង​ត្រូវ​ទទួលកំហុស​សុំ​ទោស​បុរស​នោះ ទៅបុរស​នោះ​នឹង​ស្រឡាញ់​នាង​ទ្វេ​ដងនេះ គេ​ហៅ​ថា​មនុស្ស​មាន​ប្រាជ្ញា​ឆ្លាត​តែង​មានគំនិត​ជ្រៅ​អា​ចរក​របៀប​កែប្រែ​ការ​ភាន់ ច្រឡំ​របស់​ខ្លួន​បាន​(​ករណី​នេះ​មិនមែន​សាវាទេ​)​។ ឧទាហរណ៍​នាង​“​ខ​”​បាន​ទទួល​ពាក្យសន្យា​ពី​បុរស​(​គ​)​មិនយូរ​ប៉ុន្មាន​បុរស​នោះ ត្រូវ​ទៅ​ឆ្ងាយ​ពី​នាងក្រោយមក​នាង​ជួបនឹងបុរស “​ឃ​”​ទៀត នាង​ក៏​ជាប់ចិត្ដ​បុរស​នេះ វិញ ។ រីឯ​បុរស​“​គ​”​ដែល​ពុំ​ដឹងខ្លួន​សោះ គិតតែ​សរសេរ​សំបុត្រ​ឱ្យ​នាង​រហូត (​សម័យទំនើប​ទូរស័ព្ទ​-​អ៊ី​ម៉េ​ល​) ប៉ុន្ដែ​នាង​មិន​ឆ្លើយ​ ឯ​ចំណែក​ឈ្មោះ​“​ឃ​”​គ្មាន​ជាប់​ចិត្ដនឹង​នាងឡើយ ទោះបី​នាង​រក​ផ្លូវ​តោង​គេ​យ៉ាងណា ក៏​ដោយ ក៏​បុរស​នេះ​មិន​យកចិត្ដទុកដាក់​ដល់នាង​ដែរ ផ្ទុយ​ទៅ​វិញ បុរស “​ឃ​” គ្រាន់តែ​កួចចិត្ដ​លេងសើច​ជាមួយ​នាង​តែ​ប៉ុណ្ណោះ ។ យូរថ្ងៃ​នាង​“​ខ​” ទ្រាន់ចិត្ដ​គិត​ត្រឡប់​មក​រក​បុរស “​គ​”​វិញ គឺ​ត្រឡប់​មក​រក​ស្នេហា​ដែល​នាងបោះចោល​ទៅ​ហើយ​នោះ ជា​ប្រការ​មិនល្អ​ទេរឿង​នេះ​ចង្អុល​ឱ្យ​ឃើញ​ថា នាង​ជា​ស្ដ្រី​កាន់ចិត្ដ​មិន​ទៀង ហើយ​អយុត្ដិធម៌​ផង ។ ប្រព្រឹត្ដដូច​នាង​នេះ គឺ​មានទោស​នឹង​ស្នេហា​មិន​មូលមិត្ដ បើទុកជា​បាន​គ្នា​ក៏​គ្មាន​ជោគ​សួស្ដី​ដែរ ថ្ងៃក្រោយ​នឹង​ទទួល​ការ​រិះគន់​ពី​បុរស “​គ​”​ថា ជា​ស្ដ្រី​អស់​ផ្លូវ​…​សូម​នារី​ទាំងឡាយ​ខំចៀសវាង​ឱ្យ​ផុត​ចំពោះ​ប្រការ​នេះ ។

កញ្ញាទាំងឡាយកាលបើ​នាង​មិន​ពេញចិត្ដនឹង​បុរស​ណា​ម្នាក់នាង​ត្រូវ​រក​វិធី​ដោះសាឱ្យ​បាន​ស្អាត ដូច​ជា​ពោល​ពាក្យ​ថា ស្ដាយណាស់ អ្នក​យឺត​ពេល​បន្ដិច​ទៅ​ហើយ ! ស្ដាយណាស់​ម៉ាក់​ប៉ា​នាង​ខ្ញុំ​លើក​ខ្ញុំ​ឱ្យទៅ​គេ​ហើយ ! ស្ដាយ​ណាស់​ខ្ញុំ​មិន​ទាន់​ចង់​មាន​ស្នេហា​ឬ​ស្វាមី​ទេ ! ប៉ុន្ដែ​បើ​នាង​ពេញចិត្ដ​នឹង​បុរស​ណា​ម្នាក់ ដែល​មានគុណ​សម្បត្ដិ​គួរ​ឱ្យ​នាង​កោត​សរសើរ គប្បី​នាង​កុំ​ទើស​ទាស់​នឹង​សភាព​ក្រខ្សត់របស់​គេ ហើយ​បើសិនជា​ញាតិសន្ដាន​ក្នុងផ្ទះគេ​មិន​ពេញចិត្ដ​នឹង​សភាព​ខ្វះខាត​ខាង​ទ្រព្យសម្បត្ដិ​នៃ​បុរស​នោះ​ដែរ នាង​ត្រូវ​យក​សេចក្ដី ក្លាហាន​របស់​នាង​មក​ដោះសា​ជំនួស​អ្នក​នោះ ហើយ​ត្រូវ​ចេះ​រៀប​ពាក្យ​និយាយ​ដូច​ម្ដេច​ឱ្យក្រុម​គ្រួសារ​ញាតិ​មិត្ដ​របស់​នាង​ស្ដាប់​បាន​រាល់គ្នា និង​ព្រម​ទទួលស្គាល់​ថា ការ​ជ្រើសរើសរបស់​នាង​នេះ​សមរម្យ​ហើយ​…​ចិត្ដនឹង​ន​នឹងនាំ​មក​នូវ​អ្វី​ដែល​ប្រាកដប្រជា​និង​គុណវុឌ្ឍិ ៕ ដោយ យិន ពិសិដ្ឋ