ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ពូកែ​ទាំងនេះ ពិតជា​មិនធម្មតា​មែន ឥឡូវ​បាន​ទទួល​រង្វាន់​អាហារូបករណ៍​

5 ឆ្នាំ មុន
  • ភ្នំពេញ

សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ចូលរួម​អបអរ​ចំពោះ​ជោគជ័យ​របស់​សិស្សានុសិស្ស តាម​រយៈ​ការ​ផ្ដល់​រង្វាន់​ជា​ប្រាក់​ឧបត្ថម្ភ និង​ការ​បញ្ចុះតម្លៃ​សិក្សា​ដល់​សិស្ស​ដែល​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​។​ ​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ បាន​ប្រគល់​រង្វាន់​អាហារូបករណ៍​ចំនួន​១០០​កន្លែង ក្នុង​ឱកាស​​កម្មវិធី​ប្រគល់​រង្វាន់​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា…

សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ចូលរួម​អបអរ​ចំពោះ​ជោគជ័យ​របស់​សិស្សានុសិស្ស តាម​រយៈ​ការ​ផ្ដល់​រង្វាន់​ជា​ប្រាក់​ឧបត្ថម្ភ និង​ការ​បញ្ចុះតម្លៃ​សិក្សា​ដល់​សិស្ស​ដែល​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​។​

​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ បាន​ប្រគល់​រង្វាន់​អាហារូបករណ៍​ចំនួន​១០០​កន្លែង ក្នុង​ឱកាស​​កម្មវិធី​ប្រគល់​រង្វាន់​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា កន្លង​ទៅ​នេះ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សិស្សានុសិស្ស​ដែល​ជាប់​អាហារូបករណ៍​ គឺជា​សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​ការ​ប្រឡង​​នានា​កាលពី​ពេល​ថ្មី​នេះ​ៗ ហើយ​ក៏​ទទួល​បានការ​កោតសរសើរ​ពី​សំណាក់​លោក​​ប្រធាន​គ្រប់គ្រង​សាលា នៅ​ក្នុង​សារ​សុន្ទរកថា​នា​ឱកាស​នោះ​ផង​ដែរ​។​

​លោក​ប្រធាន​គ្រប់គ្រង​សាលា​បាន​បន្ត​កោតសរសើរ​ដល់​បញ្ញវន្ត​វ័យក្មេង​របស់​យើង ចំពោះ​​សមត្ថភាព​របស់​ពួក​គាត់​ដែល​សម្រេច​បាន​ស្រប​តាម​បេសកកម្ម និង​ចក្ខុវិស័យ​របស់​សាលា​។​

​ក្រៅពី​សិស្ស​នុ​សិស្ស​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ពីសា​លា យើង​ក៏​មាន​សិស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ទទួល​រង្វាន់ ចំពោះ​ភាព​ជោគជ័យ​ពី​ការ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ជាតិ​​កន្លង​ទៅ​នេះ រួម​ទាំង​សិស្ស​ដែល​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រឡង​ខេ​ម​ប្រ៊ី​ជ​ដូច​ជា​ការ​ប្រឡង A Levels ជាដើម​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ