ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​នី​ប្រកាស​នាំ​ចូល​ទូរទស្សន៍​ស៊េរី​ថ្មី​ចុង​ក្រោយមក​កាន់​ទីផ្សារ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក សូ​នី បាន​ប្រកាស​ពី​ការ​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​​កម្ពុជា នូវ​បច្ចេកវិទ្យា​ទូរទស្សន៍​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន​នៅ​កម្ពុជា ។​ ពិធី​ប្រកាស​ពី​ការ​នាំ​ចូល​ទូរទស្សន៍​ស៊េរី​ថ្មី​នេះ ត្រូវ​បាន​​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក សូ​នី បាន​ប្រកាស​ពី​ការ​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​​កម្ពុជា នូវ​បច្ចេកវិទ្យា​ទូរទស្សន៍​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន​នៅ​កម្ពុជា ។​ ពិធី​ប្រកាស​ពី​ការ​នាំ​ចូល​ទូរទស្សន៍​ស៊េរី​ថ្មី​នេះ ត្រូវ​បាន​​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កាលពី​ល្ងាច​ថ្ងៃ​ទី ០១ តុលា ២០១៨ ។

បើ​តាម​លោក Felix Foo អ្នក​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន​សូ​នី​បានអោយ​ដឹង​ថា ទូរទស្សន៍​ស៊េរី​ថ្មី របស់​ក្រុមហ៊ុន​សូ​នី ដែល​នឹង​យក​មក​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា ​គឺជា​ទូរទស្សន៍​ស៊េរី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​សូ​នី ។ ទូរទស្សន៍ ស៊េរី​ចុង​ក្រោយ​នេះ​ដែរ មានគុណ​ភាព​ច្បាស់​ជាង​មុន ទាំង​រូបភាព និង​សម្លេង ជាក់ស្ដែង​ទូរទស្សន៍​នេះ មាន​​សម្លេង​រហូត​ដល់ ៩៨​វ៉ា​ត់​ឯណោះ ដូចនេះ​មាន​ន័យ​វា​មាន​សមត្ថភាព​បញ្ចេញ​សម្លេង​បាន​ខ្លាំង ដែល​បច្ចេកវិទ្យា​មុន​ៗ​មិន​មាន​ឡើយ ។

លោក​បន្ត​ថា អតិថិជន​ដែល​ទិញ​ទូរទស្សន៍​ពី​ក្រុមហ៊ុន​សូ​នី មិនមែន​សំដៅ​តែ​លើ​ផលិត​ផល​ទូរទស្សន៍​នោះ​ទេ តែ​ពួក​គេ​ប្រៀប​ដូច​ជា​បាន​ទិញ ប្រែ​ន​សូ​នី​ទាំងមូល​ផង​ដែរ ពី​ព្រោះ​​សូ​នី​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​ដែល​ល្បី និង​មានកេរ្តិ៍ឈ្មោះ​នៅ​លើ​ពិភពលោក​យូរហើយ ដូចនេះ បើសិនជា​ផលិតផល​នេះ វា​មាន​តម្លៃ​ខ្ពស់​បន្តិច​ក៏​ដោយ ក៏​រំពឹង​ថា ​អតិថិជន​កម្ពុជា នឹង​នៅ​តែ​ជ្រើសរើស​ផលិតផល​នេះ ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​តាម​គេហដ្ឋាន​របស់​ពួក​គាត់​ផង​ដែរ ។

លោក​បន្ថែម​ថា សម្រាប់​ផលិតផល​សូ​នី​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា អាច​និយាយ​បាន​ថា​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៣ ហើយ​មហិច្ឆតា​របស់​សូ​នី​ក៏​នៅ​តែ​ប្រកាន់ខ្ជាប់​ជា​និច្ច​គឺ នឹង​ដំណើ​ម​ចំណែក​ទីផ្សារ​អោយ​បាន​ជាប់​ចំណាត់​ទី​១ ក្នុង​នោះ​សូ​នី​ដែល​តែងតែ​មានការ​បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​នៅ​តាម​រដូវ​កាល​ពិសេស​ៗ ដូច​ជា​រដូវ​ភ្ជុំបិណ្ឌ ចូល​ឆ្នាំ​ខ្មែរ និង​ឱកាស​ពិសេស​ៗ​ផ្សេង​ៗ​ទៀត ។

លោក តាំង សុធា​រឹទ្ធ​ តំណាង​ក្រុមហ៊ុន​ស៊ុន​ស៊ី​មិច​កូ ដែល​ជា​ដៃគូរ​ចែកចាយ​របស់​ផលិត​ផល​សូ​នី ប្រចាំ​កម្ពុ​ជាមួយ​ផង​ដែរ​នោះ បានអោយ​ដឹង​ថា ក្រុមហ៊ុន​ស៊ុន​ស៊ី​មិច​កូ ជា​ក្រុម​ហ៊ុន​ដំបូង​បាន​នាំ​យក​ផលិតផល​សូ​នី​មក​លក់​នៅ​កម្ពុជា តាំងពី​សាខា​តែ​១ រហូត​ដល់​ពង្រីក​ខ្លួន​បាន​១៧​សាខា​ក្នុង​ពេល​បច្ចុប្បន្ន ក្នុង​នោះ ១២​សាខា​នៅ​ភ្នំពេញ​និង​៥​សាខា​ទៀត​នៅ​តាម​បណ្ដា​ខេត្ត ។

លោក​បន្ត​ថា នៅ​ក្នុង​ឱកាស​ពិធី​ប្រកាស​នាំ​ចូល​ទូរទស្សន៍​ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​សូ​នី ក្រុមហ៊ុន​នឹង​លក់​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​បងប្អូន​ដែល​បាន​អញ្ជើញ​ចូលរួម​ផ្ទាល់​នៅ​ក្នុង​ពិធី​ប្រកាស​នោះ ជា​ពិសេស​បងប្អូន​ណា​ដែល​មាន​ថ្ងៃ​ខួបកំណើត​នៅ​ថ្ងៃ​ប្រកាស​នាំ​ចូល​នោះ​ផង​ដែរ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ