ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញសព​​បុរស​ម្នាក់​ក្នុង​ភូមិ​ក្បាលកោះ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក រួច​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បីឱ្យ​​ចុះ​មក​ពិនិត្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ទឹក​ទន្លេបាសាក់…

ខេត្តកណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក រួច​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បីឱ្យ​​ចុះ​មក​ពិនិត្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ទឹក​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​ក្បាលកោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ស្លៀកខោ​ជើង​ខ្លី​ពណ៌​គគីរ ស្លៀកខោ​ក្នុង​ពណ៌​ខ្មៅ ពាក់អាវ​យឺត​ដៃ​វែង​បង្កង់​ខ្មៅ​ស សម្បុរ​ខ្មៅ​ស្រអែម កំពស់​១.៧០ ម៉ែត្រ សក់​កាត់​ខ្លី ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​មាន​ប្រជា​ពលរ​ដ្ន​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​កោះអន្លង់ចិន​ថា បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទើ​នៅ​មាត់ច្រាំង​ទន្លេ ភូមិ​ក្បាលកោះ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កំលាំង​នគរបាល​បុ​ស្តិ៍​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ឃើញ​មាន​សាកសព​អណ្តែត​ទឹក​ប្រាកដ​មែន ។

ក្រោយ​ពី​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក សហការ​ជាមួយ​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ ពេទ្យ​ឃុំ មេ​ភូមិ​ក្បាលកោះ បាន​ចុះ​ពិនិត្យ​សាកសព​រួច​រក​ឃើញ​ថា ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​កត់ សំគាល់​ឡើយ គឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ។

ក្រោយ​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ឃុំ​កោះអន្លង់ចិន​ចាត់ចែងធ្វើ​បុណ្យ​​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ