ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​មើល​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ដាក់​ចេញ​ផែនការ​នៅ​ឆ្នាំ​២០១៩-២០២៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្មី​ៗ​នេះ​បាន​ចេញ​សេចក្តីណែនាំ​មួយ ដោយ​ដាក់​ចេញ​ផែនការ​ផ្តោត​សំខាន់​៦​ចំណុច ដើម្បី​ជំរុញ និង​លើកកម្ពស់​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា ឆ្នាំ​២០១៩-២០២៣…

រាជធានី​ភ្នំពេញ ៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្មី​ៗ​នេះ​បាន​ចេញ​សេចក្តីណែនាំ​មួយ ដោយ​ដាក់​ចេញ​ផែនការ​ផ្តោត​សំខាន់​៦​ចំណុច ដើម្បី​ជំរុញ និង​លើកកម្ពស់​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ។

ផែនការ​ទាំង​៦​ចំណុច​នោះ​រួម​មាន​ដូច​ជាទី​១- ការ​អភិវឌ្ឍ​គោលដៅ​ផលិតផល​ទេសចរណ៍​ម្ហូបអាហារ ទី​២- ស្តង់ដា​គុណភាព​សេវាកម្ម​ម្ហូបអាហារ​ទេសចរណ៍ ទី​៣- ការ​ផ្សព្វផ្សាយ ទី​៤- ចលនា​ប្រឡងប្រណាំង ទី​៥- ពិព័រណ៍​ម្ហូបអាហារ និង​ទី​៦- ការ​រៀបចំ​សណ្តាប់ធ្នាប់​តូប​លក់​អាហារ​នៅ​តាម​ដងផ្លូវ street food ។

សូម​បញ្ជាក់​ថា វិស័យ​ម្ហូបអាហារ គឺជា​ផលិតផល​ទេសចរ​ណ៍មួយ​ដ៏​ទាក់ទាញ និង​ជា​សក្តានុពល​ទេសចរ​ណ៍សម្រាប់​វិស័យ​ទេសចរ​ណ៍កម្ពុជា នឹង​គាំទ្រ​ដល់​ការ​សម្រេច​បាន​តាម​ចក្ខុវិស័យ​ទាក់ទាញ​ទេសចរណ៍​ឱ្យ​បាន​១០​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ