ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ផ្តល់​សំណង​ដល់​គ្រួសារ​អតិថិជន ហត្ថា​កសិករ ដើម្បី​ទូទាត់​កម្ចី​ទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ ៖ លោកស្រី សែន ស្រី…

ភ្នំពេញ ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ ៖ លោកស្រី សែន ស្រី ជា​អាជីវករ​លក់​ត្រី​នៅ​ផ្សារ​ចាស់​​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ក៏​ជា​អតិថិជន​កម្ចី​របស់ ហត្ថា​កសិករ ផង​ដែរ​។ ជា​រឿង​ដែល​​នឹក​ស្មាន​មិន​ដល់ និង​សោកស្តាយ​បំផុត គឺ​លោកស្រី​បាន​ជួប​គ្រោះថ្នាក់​ដោយ​ចោ​រ​ឆក់ ដែល​បណ្តាល​ឲ្យ​ទទួលមរណភាព ហើយ​នេះ​គឺជា​ដំណឹង​ដ៏​សោកសៅ និង​បាត់បង់​ដ៏​ធំ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​របស់​លោកស្រី​។

ទោះបីជា លោកស្រី សែន ស្រី បាន​ចាកចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់ ក៏​គាត់​មិន​ឲ្យ​កូន​ៗ មានការ​លំបាក​ក្នុង​ការ​សង​កម្ចី​ជំនួស​គាត់​ដែរ ។ គាត់​បាន​ទិញ​សេវា​ធានា​រ៉ាប់រង​ឥណ​ទាន​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ដែល​ជា​ដៃគូ​ចែកចាយ​សេវា​​ធានា​រ៉ាប់រង អាយុជីវិត​របស់ ហត្ថា​កសិករ ពេល​ដែល​គាត់​ទទួល​កម្ចី​ជាមួយ​ហត្ថា​កសិករ ទើប​កម្ចី​ទាំងអស់​របស់ គាត់​ត្រូវ​បានការ​ទូទាត់​សង​ជំនួស​ក្រុម​គ្រួសារ​មិន​តែ​ប៉ុណ្ណោះ​នៅ​សល់​មួយ​ចំណែក​ទៀត​ គឺ​ប្រគល់​ជូន​អ្នកស្រី ហុង ស្រ៊ី ដែល​ជា​កូន​របស់​គាត់​ទៀត​។

នៅ​ថ្ងៃ​ទី ០៥ ខែកញ្ញា ឆ្នាំ ២០១៨ អ្នកស្រី ហុង ស្រ៊ី បាន​មក​ទទួល​សំណង​ពី​ក្រុមហ៊ុន​ធានា​​រ៉ាប់រង​អាយុជីវិត សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ ។ គាត់​ពិតជា​មានការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ម្តាយ​ជាទី ស្រឡាញ់​របស់​គាត់​ណាស់​។

អ្នកស្រី ហុង ស្រ៊ី ក៏​បាន​អរគុណ​ដល់ សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ និង​ក្រុមការងារ ហត្ថា​កសិ​ករ ដែល​បាន​ជួយ​ក្នុង​ដំណើរការ​នៃ​ការ​ផ្តល់​សំណង និង​ទូទាត់​កម្ចី​ទាំងអស់​របស់​ម្តាយ​គាត់​បាន​យ៉ាង​ឆាប់រហ័ស​។

លោក​ឧក​ញ្ញា ហួត អៀង​តុង អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ បាន​មាន ប្រសាសន៍​ចូលរួម​រំលែក​ទុក្ខ​ថា​៖ «​តាង​នាម​ឲ្យ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​របស់ ហត្ថា​កសិករ យើងខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ ដែល​បាត់បង់​ម្តាយ​ជាទី​ស្រឡាញ់ និង ជាទី​ជំហរ​របស់​កូន​ៗ​»។​

ហត្ថ​កសិករ និង សុ​វ​ណ្ណា​ភូមិ ឡាយ​ហ្វ៍ នឹង​បន្ត​សហការ​គ្នា​ដើម្បី​ផ្តល់​ការ​ការពារ​ផ្នែក​ហិរញ្ញ​វត្ថុ​ជូន​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​គឺ​ក្រុម​គ្រួសារ​របស់​អតិថិជន​ដែល​មាន​កម្ចី កុំ​ឲ្យ​ពួក​គាត់​ធ្លាក់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ នៅ​ពេល​ដែល​មេ​ចំណូល​គ្រួសារ​ជួប​គ្រោះ​អកុសល​ណាមួយ ហើយ​មិន​អាច​មាន​លទ្ធភាព​បង់​កម្ចី​បាន ។ ដោយ​សហ​ការ

https://www.facebook.com/sovannaphumlifecambodia/videos/1133006476852359/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ