ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងអស់គ្នា​ចូលរួម​គ្រប់គ្រង​កាក​សំណល់​ថង់​ប្លា​ស្ទិ​ក​ឱ្យ​មាន​ប្រសិទ្ធភាព​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ការ​គ្រប់គ្រង​សំរាម​​តាម​ទី​សាធារណៈ ជា​ពិសេស​ថង់​ប្លា​ស្ទិ​ក គឺជា​កិច្ច​ការងារ​អាទិភាព​មួយ​របស់​ក្រសួងបរិស្ថាន ដើម្បី​គ្រប់គ្រង​កាក​សំណល់​ដែល​កំពុង​បំពុល​សុខភាព​ប្រជាពលរដ្ឋ​ដោយសារ​តែ​ការ​ពង្រាយ​គ្មាន​សណ្តាប់ធ្នាប់​។ ដើម្បី​គ្រប់គ្រង​បញ្ហា​សំរាម​​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន បាន​ចេញ​អនុក្រឹត្យ​លេខ​១១៣ ស​ម្តៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​សម្រាម…

ខេត្តមណ្ឌលគិរី ៖ ការ​គ្រប់គ្រង​សំរាម​​តាម​ទី​សាធារណៈ ជា​ពិសេស​ថង់​ប្លា​ស្ទិ​ក គឺជា​កិច្ច​ការងារ​អាទិភាព​មួយ​របស់​ក្រសួងបរិស្ថាន ដើម្បី​គ្រប់គ្រង​កាក​សំណល់​ដែល​កំពុង​បំពុល​សុខភាព​ប្រជាពលរដ្ឋ​ដោយសារ​តែ​ការ​ពង្រាយ​គ្មាន​សណ្តាប់ធ្នាប់​។

ដើម្បី​គ្រប់គ្រង​បញ្ហា​សំរាម​​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន បាន​ចេញ​អនុក្រឹត្យ​លេខ​១១៣ ស​ម្តៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​សម្រាម សំណល់​រឹង​នៅ​ទីប្រជុំជន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ធានា​បាន​នូវ​សោភ័ណ​ភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ ។

អាជ្ញាធរ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ២០១៨ បាន​ប្រមូលផ្តុំ​គ្នា​ដើរ​រើស​សម្រាម​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ចាប់ពី​ស្នាក់​ការ​បរិស្ថាន​ស្រុក​អូរ​រាំង រហូត​ដល់​ស្នាក់​ការ​ស្រុក​កែវ​សីមា ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ​។

លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ទទូច​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ដែល​មាន​ទាំង​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ប្រមូល​សម្រាម អាជ្ញាធរ​ដែនដី អង្គ​សង្គម​ស៊ី​វិល ត្រូវ​តែ​ចូលរួម​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​សុខមាលភាព​សាធារណៈ​ល្អ បើ​មិន​ដូច្នេះ​ទេ​ការ​គ្រប់គ្រង​សម្រាម និង​កាក​សំណល់​នឹង​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។

អ្នកជំនាញ​បរិស្ថាន​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បង្កើន​ការ​ផ្សព្វផ្សាយ​សំដៅ​ពង្រឹង​ការ​យល់​ដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ចំណុច​សំខាន់​បំផុត ព្រោះ​ការ​ចូលរួម​របស់​ពលរដ្ឋ​គឺជា​យន្តការ​គ្រប់គ្រង​សម្រាម​បាន​ងាយស្រួល​។

បើ​ទោះបីជា​បែប​ណា​ក៏​ដោយ អាជ្ញាធរ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ ក្រុមហ៊ុន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​នឹង​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ដ​ទាំងអស់​គ្នា​ដើម្បី​គ្រប់គ្រង​កាក​សំណល់​ថង់​ប្លា​ស្ទិ​ក​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ