ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ពលរដ្ឋ​​នឹង​ចាត់​ទុក​ដូច​ជនអន្តោប្រវេសន៍

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ THERESA MAY ប្រកាស​នា​ថ្ងៃ​ទី​២​ តុលា​ ពី​បណ្ដា​បែបបទ​ថ្មី​ខាង​អន្តោប្រវេសន៍​នៅ​ចក្រភព​អង់​គ្លេ្ល​ស ដែល​នឹង​ចូល​ជា​ធរមាន​ក្រោយ​ប្រទេស​លោកស្រី​ចាក​ចេញពី​សហភាព​អឺរ៉ុប ហើយនឹង​ផ្ដល់​អាទិភាព​ចំពោះ​​បណ្ដា​ពលករ​មាន​គុណភាព…

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ THERESA MAY ប្រកាស​នា​ថ្ងៃ​ទី​២​ តុលា​ ពី​បណ្ដា​បែបបទ​ថ្មី​ខាង​អន្តោប្រវេសន៍​នៅ​ចក្រភព​អង់​គ្លេ្ល​ស ដែល​នឹង​ចូល​ជា​ធរមាន​ក្រោយ​ប្រទេស​លោកស្រី​ចាក​ចេញពី​សហភាព​អឺរ៉ុប ហើយនឹង​ផ្ដល់​អាទិភាព​ចំពោះ​​បណ្ដា​ពលករ​មាន​គុណភាព ដោយ​លុប​បំបាត់​ចោលការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​របស់​បណ្ដា​ពលរដ្ឋ​អឺរ៉ុប​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ថ្លែង​ថា ពេល​យើង​ចាក​ចេញពី​សហ​ភាព​អឺរ៉ុប នោះ​​យើង​នឹង​បង្កើត​ប្រព័ន្ធ​អន្តោប្រវេសន៍​មួយ​ដែល​បញ្ចប់​ការ​ធ្វើ​ចរាចរណ៍​ដោយ​​សេរី​របស់​បណ្ដា​ពលរដ្ឋ​អឺរ៉ុប​ក្នុង​ប្រទេស​អង់គ្លេស​។ ​នោះ​នឹង​ជា​ប្រព័ន្ធ​មួយ​ផ្អែក​លើ​​សមត្ថភាព​របស់​បណ្ដា​ពលករ រួច​ពុំ​មែន​ផ្អែក​លើ​ប្រភព​របស់​ពួក​គេ​ឡើយ​។

លោកស្រី​បន្ត​ថា​ ប្រព័ន្ធ​ថ្មី​នោះ​អាច​កាត់​បន្ថយ​ការ​ធ្វើ​អន្តោប្រវេសន៍​របស់​បណ្ដា​មនុស្ស​មានគុណ​ភាព​តិច​។

ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បច្ចុប្បន្ន​អាច​មក​រស់នៅ​និង​ធ្វើ​ការ​ងារ​​ដោយ​សេរី​នៅ​អង់គ្លេស តែ​សភាពការណ៍​នេះ​ត្រូវ​បញ្ចប់​ក្រោយ​ដំណាក់កាល​ឆ្លង​កាត់ ​បន្ទាប់​ពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ហៅ​ BREXIT នា​ខែធ្នូ​ឆ្នាំ​២០២០ ​ក្នុង​ករណី​​មាន​កិច្ចព្រមព្រៀង​រវាង​ក្រុង​ឡុ​ង​ដ៍ ​និង​ក្រុង​ព្រុ​ច​សែ​ល លើ​បណ្ដា​លក្ខខណ្ឌ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ