ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្តើម​បោសសម្អាត​មីន​តាម​ព្រំដែន​ប្រទេស​ទាំង​២

5 ឆ្នាំ មុន

ប្រ​ទេស​កូរ៉េ​ទាំង​២ ៖ ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា កងទ័ព​កូរ៉េ​កាលពី​ថ្ងៃ​ទី​១​តុលា ចាប់ផ្ដើម​បោសសម្អាត​គ្រាប់​មីន​តាម​តំបន់​សន្តិសុខ​រួម នៅ​ព្រំដែន​រវាង​កូរ៉េ​ទាំង​២​។ បណ្ដា​បែបបទ​នៃ​ប្រតិបត្តិការ​នេះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​វិធានការ​ស្ដារ​ទំនុកចិត្ត​គ្នា ត្រូវ​បាន​​កំណត់​នា​ឱកាស​នៃ​ការ​ជួប​គ្នា​លើក​ទី​៣ ​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​…

ប្រ​ទេស​កូរ៉េ​ទាំង​២ ៖ ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា កងទ័ព​កូរ៉េ​កាលពី​ថ្ងៃ​ទី​១​តុលា ចាប់ផ្ដើម​បោសសម្អាត​គ្រាប់​មីន​តាម​តំបន់​សន្តិសុខ​រួម នៅ​ព្រំដែន​រវាង​កូរ៉េ​ទាំង​២​។

បណ្ដា​បែបបទ​នៃ​ប្រតិបត្តិការ​នេះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​វិធានការ​ស្ដារ​ទំនុកចិត្ត​គ្នា ត្រូវ​បាន​​កំណត់​នា​ឱកាស​នៃ​ការ​ជួប​គ្នា​លើក​ទី​៣ ​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​ អ៊ុ​ន ​និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN ​កាលពី​ខែ​មុន​ នៅ​ក្រុង​ព្យុ​ង​យ៉ាង​។​

ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ដោះ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចេញពី​តំបន់​សន្តិសុខ​រួម ស្ថិត​​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​២០​ថ្ងៃ​។​ កិច្ចព្រមព្រៀង​ក៏​គ្រោង​ផង​ដែរ ​បំផ្លាញ​ចោល​បណ្ដា​ប៉ុស្តិ៍​សង្កេតការណ៍​ និង​ដក​បណ្ដា​គ្រឿង​សព្វាវុធ​ចេញ​។

តំបន់​សន្តិសុខ​រួម​ជា​ផ្នែក​តែ​មួយ​គត់​នៃ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព មាន​បណ្ដោយ​២៥០​គីឡូម៉ែត្រ​ដែល​កងទ័ព​កូរ៉េ​ទាំង​២​ស្ថិត​នៅ​ទល់មុខ​គ្នា​។

ប្រតិបត្តិការ​ដោះ​មីន​ ក៏​ចាប់ផ្ដើម​ដែរ​នា​ថ្ងៃ​ទី​១​ តុលា ក្នុង​ខេត្ត​ GANGWON​ ភាគ​ខាងកើត​កូរ៉េ​​ខាងត្បូង ដើម្បី​អាច​រុករក​ទាហាន​ដែល​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​។ បើ​​យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា គ្រាប់​មីន​ជាង​១​លាន​គ្រាប់​ត្រូវ​បាន​ដាក់​រាយ​តាម​តំបន់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២​។

ក្រុង​ព្យុ​ង​យ៉ាង​ និង​ក្រុង​សេ​អ៊ូ​ល​ ប្រកាស​នា​ខែមេសា​ ពី​ចេតនា​របស់​ពួក​គេ ប្រែក្លាយ​តំបន់​​ហាម​មិន​ឲ្យ​មាន​កងទ័ព​ជា​និមិត្តរូប​នៃ​ជម្លោះ ទៅ​ជា​តំបន់​សន្តិភាព​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ