ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​មើលឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ធ្លាក់​ចុះ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សារព័ត៌មាន​មួយ​បាន​រាយការណ៍​មក​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុងអំឡុងពេល​បុណ្យ​ជាតិ​បាន​ធ្លាក់​ចុះ។ សេចក្តីរាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ការ​កក់​សំបុត្រ​យន្តហោះ​ដោយ​ជនជាតិ​ចិន​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​៤២%​ឯណោះ បើ​ធៀប​នឹង​ឆ្នាំ​មុន​សម្រាប់​អំឡុង​ពេល​បុណ្យ​ជាតិ​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។ យោង​តាម​ទិន្នន័យ​ដែល​បាន​ពី​គេហទំព័រ Sykscanner…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សារព័ត៌មាន​មួយ​បាន​រាយការណ៍​មក​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុងអំឡុងពេល​បុណ្យ​ជាតិ​បាន​ធ្លាក់​ចុះ។

សេចក្តីរាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ការ​កក់​សំបុត្រ​យន្តហោះ​ដោយ​ជនជាតិ​ចិន​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​៤២%​ឯណោះ បើ​ធៀប​នឹង​ឆ្នាំ​មុន​សម្រាប់​អំឡុង​ពេល​បុណ្យ​ជាតិ​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។

យោង​តាម​ទិន្នន័យ​ដែល​បាន​ពី​គេហទំព័រ Sykscanner បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​៣​ត្រីមាស​កន្លង​មកនេះ ចំនួន​សំបុត្រ​យន្តហោះ​ដែល​ត្រូវ​បានក​ក់ដោយ​ជនជាតិ​ចិន​ទៅ​កាន់​សហរដ្ឋអាមេរិក​ក៏​បាន​ធ្លាក់​ចុះ​១៦,៧%​ផង​ដែរ ។

ទិន្នន័យ​ពី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកដំណើរ​ជនជាតិ​ចិន​បាន​ចំណាយ​ច្រើន ដែល​ជួយ​ដល់​សហរដ្ឋអាមេរិក​ឲ្យ​រក​ប្រាក់​ចំណូល​ពី​ការ​លក់ ការ​ស្នាក់​នៅ ធ្វើ​ដំណើរ និង​ការ​អប់រំ​បាន​ប្រមាណ​៣៤,៨​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ។

ចំនួន​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ជិត​៥%​ទៅ​ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ហើយ​ការ​កក់​ប្រចាំ​ស​ប្តា​ហ៍ ក៏​កំពុង​តែ​ចាប់ផ្តើម​ធ្លាក់​ចុះ​ដែរ ។
ជាមួយ​គ្នា​នេះ​ផង​ដែរ ចំនួន​សំបុត្រ​យន្តហោះ​ដែល​បាន​កក់​ពី​ប្រទេស​ចិន​ទៅ​កាន់​សហ​រដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​៨,៤% នៅ​ខែសីហា កន្លង​មក ។

យ៉ាងណា​ក្តី យោង​តាម​ការ​សិក្សា​របស់ ForwardKeys បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​របស់​ជនជាតិ​ចិន​បន្ត​មាន​ភាពរឹងមាំ និង​កើនឡើង​បាន​៥,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ