ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ក្នុង​រឿង​ «​ហែ​រី ផត​ធ័​រ​» ប្រកាស​រក​អ្នក​អាច​ថែរក្សា​បាន​ល្អ

5 ឆ្នាំ មុន

BBC​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ផ្ទះ​មួយ​ខ្នង​ដែល​សាងសង់​នៅ​ក្នុង​សតវត្ស​ទី​១៤ និង​ជាទី​តាំង​ថត​ភាពយន្ត​រឿង​«Harry Potter» នៅ​ក្នុងភូមិ​Lavenham ចក្រភព​អង់គ្លេស ដែល​ប្រកាស​លក់​ជិត​១​លាន​ផោន​កាលពី​ឆ្នាំ​មុន បច្ចុប្បន្ន​មិន​ទាន់​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ទេ ។…

BBC​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ផ្ទះ​មួយ​ខ្នង​ដែល​សាងសង់​នៅ​ក្នុង​សតវត្ស​ទី​១៤ និង​ជាទី​តាំង​ថត​ភាពយន្ត​រឿង​«Harry Potter» នៅ​ក្នុងភូមិ​Lavenham ចក្រភព​អង់គ្លេស ដែល​ប្រកាស​លក់​ជិត​១​លាន​ផោន​កាលពី​ឆ្នាំ​មុន បច្ចុប្បន្ន​មិន​ទាន់​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ទេ ។

ផ្ទះ​មួយ​ខ្នង​នេះ​បាន​ប្រើ​ជា​កន្លែង​កំណើត​របស់​ហែ​រី ផត​ធ័​រ តួឯក​ក្នុង​រឿង និង​ជាទី​តាំង​ដែល​ឪពុក​ម្ដាយ​របស់​គេ​ត្រូវ​បាន​តួអង្គ​អាក្រក់​ធ្វើឃាត​តាំងពី​ហែ​រី ផត​ធ័​រ​នៅ​តូច​ធ្វើ​ឲ្យ​រូបគេ​ធំធាត់​ជាមួយ​ក្រុម​គ្រួសារ​«Muggle» ឬ​«Dursley» ក្រោយមក​ហែ​រី ផត​ធ័​រ ក៏​បាន​ចូល​រៀន​ក្នុង​សាលា​ធ្មប់​«Hogwarts» ។

លោកស្រី​Caroline Edwards ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​រឿង​បាន​ថ្លែង​ថា ផ្ទះ​មួយ​ខ្នង​នេះ​ត្រូវ​រក​អ្នកទិញ​ពិតប្រាកដ ព្រោះ​អ្នក​ដែល​ក្លាយជា​ម្ចាស់​ត្រូវ​ថែទាំ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដ៏​មាន​តម្លៃ​នេះ ។ ផ្ទះ​ដែល​មានគុណ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​មិន​ត្រូវការ​មនុស្ស​ដែល​មិន​ផ្ដល់​សារសំខាន់​ដល់​វា ។

ផ្ទះ​នោះ​បច្ចុប្បន្ន​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​៩៥០.០០០​ផោន ថយ​ចុះ​ពី​តម្លៃ​មុន​ប្រហែល​៩៩៥.០០០​ផោន ។ លក្ខណៈ​ពិសេស​របស់​វា​អាច​មើលឃើញ​ដើម​គ្រី​ស្មាស​ដ៏​ធំ​តាម​មាត់​បង្អួច​ដែល​នៅ​ទល់មុខ​ទីតាំង​បុរាណ​មួយ មាន​អគារ​ចំនួន​៣៤០​ខ្នង ក្នុងភូមិ​យុគ​សម័យ​កណ្ដាល​មួយ​ដែល​បាន​ទទួល​ការ​អភិរក្ស​យ៉ាង​ល្អ​នៅ​អង់គ្លេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ