ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​៨​នាក់​ពិតជា​ជើង​ខ្លាំង​ហើយ​! ល្មម​ចាប់​បាន​យក​អស់​មិន​ស្ទើរ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​០៨​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​« ឆក់​»​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ។ លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុប​ញ្ជា​ក់ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​០៨​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​« ឆក់​»​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ។

លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុប​ញ្ជា​ក់ថា កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​កាស៊ីណូ​វិមាន​ខ្សាច់​ស ស្ថិត​នៅ​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​ជនជាតិ​ចិន​) មួយ​ករណី​បង្ក​ឡើង​ដោយ​ជនសង្ស័យ​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនជាតិ​ចិន ដែល​កំពុង​ដើរ​តាម​ផ្លូវ​នៅ​ចំណុច​មុខ​កាស៊ីណូ​វិមាន​ខ្សាច់​ស រួច​ជិះ​រត់គេច​ខ្លួន​បាត់ ។ បន្ទាប់​ពី​បាន​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​បក្ខពួក​ចំនួន​០៨​នាក់​បន្ថែម​ទៀត នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឆ្លង​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ។

លោក ស៊ុត សំ​អុ​ន បាន​បន្ត​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ WANG TAO ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរ កាន់​លិខិតឆ្លងដែន​លេខ EE០៥០២៥៩០ ស្នាក់​នៅ​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ជនសង្ស័យ​០៨​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ដូច​ខាងក្រោម​នេះ​ទី ១- ឈ្មោះ ឯក មាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​(​អ្នក​បើក​ម៉ូតូ​) ។ ទី​២-​ឈ្មោះ ស៊ុត គឹ​ម​ស្រេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​ឆក់​) ។​៣ – ឈ្មោះ យាន ច័ន្ទ​រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​) ។ ៤- ឈ្មោះ ចែ​ម ភារ​ម្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត ) ។ ៥- ឈ្មោះ ដាវ វិចិត្រ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​) ។​៦- ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​១៦ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​) ។​៧- ឈ្មោះ ស៊ូ ង៉ែត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​កន្ទុយ​នាគ មាន​ទីលំនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត ) ។ ៨- ឈ្មោះ លី សេង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​០៣ សង្កាត់​០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​) ។

លោក​ស៊ុត សំ​អុ​ន បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា នៅ​ពេល​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ក្រុម​យុវជន​ខាងលើ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា កាបូប​០១ កាក់​កាដូរ​ប្រាក់ កាស៊ីណូ ចំនួន​០៤ ។​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក HUAWEI ពណ៌​ខ្មៅ ។ កាត​ធនាគារ ០១ ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក IPHONE 5 ពណ៌​ខ្មៅ​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​ម៉ាក​អិន​ចុច​ពិល​០១​គ្រឿង ពណ៌​ផ្ទៃមេឃ ។ ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា WINNER ពណ៌​ស​-​ខៀវ គ្មាន​ស្លាក​លេខ (​មធ្យោបាយ​ធ្វើ​សកម្មភាព )​។

បច្ចុប្បន្ន​ក្រុម​យុវជន​សង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ កម្រិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​និ​តិ​វី​ធី​ច្បាប់ ៕

លោក​វរសេនីយ៍ ឯក​ស៊ុត សំ​អុ​ន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល​០២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ ,២៩ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​បាន​ក្រុម​បក្សពួក​យុវជន​ដែល​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរ​បាន​ចំនួន​១០​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ