ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អន្តរជាតិ​ធំ​ៗ​ស្នើ​ឱ្យ​មានការ​ធ្វើ​សមាហរណកម្ម​បន្ថែម

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃអាទិត្យ​កន្លង​មក មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF), ធនា​គារ​ពិភពលោក (World Bank) និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃអាទិត្យ​កន្លង​មក មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF), ធនា​គារ​ពិភពលោក (World Bank) និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ស្នើ​ឲ្យ​មានការ​ធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​បន្ថែម​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុ​ភាគី​សា​ជា​ថ្មី និង​ដើម្បី​ដើរ​តាម​ការ​ផ្លាស់​ប្តូរ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ។

អង្គការ​អន្តរជាតិ​ធំ​ៗ​ទាំង​បី​បាន​និយាយ​ក្នុង​របាយការណ៍​រួម​មួយ​ថា ការ​បើក​ទូលាយ​ការ​ធ្វើ​ពាណិជ្ជកម្ម​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២​រហូត​មក​ដល់​ឆ្នាំ​២០០០ បាន​បង្កើន​ស្តង់ដា​​នៃ​ការ​រស់នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ឱកាស​ដែល​ផ្តល់​ឲ្យ​ដោយ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​ផ្លាស់​ប្តូរ​សំខាន់​ៗ​ដទៃ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិន​ទាន់​បង្ហាញ​ឲ្យ​ឃើញ​តាម​គោល​នយោបាយ​ពាណិជ្ជកម្ម ដូច​ជា សេវាកម្ម និង​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ទេ ។ ការ​បើក​ទូលាយ​ផ្នែក​ទាំងនេះ នឹង​លើកកម្ពស់​ការ​ប្រកួតប្រជែង បង្កើន​ប្រសិទ្ធ​ភាព និង​បង្កើន​ស្តង់ដា​នៃ​ការ​រស់នៅ​ទៀត​ផង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​ធ្វើ​ពាណិជ្ជកម្ម​អាច​ជា​កត្តា​ដ៏​ខ្លាំង​មួយ​សម្រាប់​ការ​លូតលាស់​ក្នុង​ផ្នែក​ជា​ច្រើន​ដូច​ជា​សេដ្ឋកិច្ច​ជនបទ សហគ្រាស​ធុន​តូច និង​ការ​លើកកម្ពស់​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី​ជាដើម ។

របាយការណ៍​ខាងលើ​បាន​លើក​ឡើង​ពី​តួនាទី​សំខាន់​ៗ​របស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​បាន​បន្ថែម​ថា កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ពហុភាគី​កាន់តែ​មាន​សារសំខាន់​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន ។

មាន​បញ្ហា​ពាណិជ្ជកម្ម​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា E-commerce មាន​ទ្រង់ទ្រាយ​ធំ និង​អាច​តាមដាន​បាន​ដោយ WTO​តែ​មួយ​គត់ ។ យ៉ាងណា​ក្តី ទ្រង់ទ្រាយ​នៃ​ការ​ផ្តោត និង​សមា​ជិក​​របស់​WTO​ក៏​អាច​បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​បន្ត​ការ​ធ្វើ​កំណែ​ទម្រង់ការ​ធ្វើ​ពាណិជ្ជកម្ម​ពហុភាគី​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ