ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! សក់​ខ្លាច​របស់​ទាំង​នេះ​​ខ្លាំង​ណាស់

5 ឆ្នាំ មុន

របស់​ដែល​អាច​បំផ្លាញ​សក់​បាន​យ៉ាង​ងាយ​តើ​មាន​អ្វី​ខ្លះទៅ ? 1.​សក់​អ្នកខ្លាច​អ្នក​ប្រើ​សាប៊ូ​កក់សក់​មួយ​ម៉ាក​ក្នុង​រយៈពេល​យូរណាស់ ។ នៅ​ពេល​ដែល​អ្នក​​ប្រើ​យូរ មិន​ផ្លាស់​ប្តូរ នឹង​ធ្វើ​ឲ្យ​សក់​អ្នក​ងាយ​កើត​មាន​បញ្ហា​ណាស់ ។ ដូចនេះ​អ្នក​គួរ​តែ​​ប្រើ​ច្រើន​ម៉ាក ទើប​អាច​ការពារ​សក់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ…

របស់​ដែល​អាច​បំផ្លាញ​សក់​បាន​យ៉ាង​ងាយ​តើ​មាន​អ្វី​ខ្លះទៅ ?

1.​សក់​អ្នកខ្លាច​អ្នក​ប្រើ​សាប៊ូ​កក់សក់​មួយ​ម៉ាក​ក្នុង​រយៈពេល​យូរណាស់ ។ នៅ​ពេល​ដែល​អ្នក​​ប្រើ​យូរ មិន​ផ្លាស់​ប្តូរ នឹង​ធ្វើ​ឲ្យ​សក់​អ្នក​ងាយ​កើត​មាន​បញ្ហា​ណាស់ ។ ដូចនេះ​អ្នក​គួរ​តែ​​ប្រើ​ច្រើន​ម៉ាក ទើប​អាច​ការពារ​សក់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ។

2.​សក់​អ្នកខ្លាច​បំផុត ​គឺ​ថ្នាំលាបសក់ ។ នៅ​ពេល​ដែល​អ្នក​តែង​ប្តូរ​ពណ៌​សក់ នឹង​អាច​បំផ្លាញ​​សរសៃសក់​អ្នក​យ៉ាង​ងាយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ទៀត​ផង ។

3.​សក់​អ្នក​ក៏​ខ្លាច​ពេល​ដែល​អ្នក​ដាក់​ថ្នាំ​អប់ ​រួច​លាង​មិន​ជ្រះ​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ​​ខ្លាំង ថែម​ទាំង​ងាយ​ឡើង​អង្គែ​ល​ទៀត​ផង ។ ដូចនេះ​បើ​អ្នក​ចង់​ប្រើ​ថ្នាំ​អប់ អ្នក​គួរតែ​លាង​ឲ្យ​ស្អាត ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​សក់ ។

4.​សក់​អ្នកខ្លាច​ខ្លាំង​ពេល​ដែល​អ្នក​តែងតែ​ប្រើ​ម៉ាស៊ីន​ក្តៅ​ដើម្បី​ផ្លុំ ឬ​កៀប ដោយ​វា​អាច​បំផ្លាញ​​សក់​អ្នក​ក្នុង​រយៈពេល​ខ្លី ។ ដូចនេះ​បើ​អ្នក​ចង់​ឲ្យ​សក់​អ្នក​រលោង​ស្អាត អ្នក​មិន​គួរ​គាប​ច្រើន​ឡើយ ។

5.​សក់​ខ្លាច​ពេល​ដែល​អ្នក​ប្រើ​ទឹក​ក្តៅ​ដើម្បី​កក់សក់ ។ ដូចនេះ​អ្នក​គួរតែ​ប្រើ​ទឹក​ធម្មតា​បាន​​ហើយ ទើប​មិន​ធ្វើ​ឲ្យ​ខូច​សរសៃសក់​អ្នក​យ៉ាង​ងាយ ។ អ្នក​គួរតែ​ចៀស​ពី​ការ​ធ្វើ​រឿង​ទាំង​ឡាយ​ខាងលើ ដើម្បី​ការពារ​សក់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ