ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ​អ្នក​ស្លា.ប់​ឡើង​​ដល់​១២៣៤​នាក់ ក្រោយ​ទាញ​សព​ពី​គំនរ​បាក់​បែក

5 ឆ្នាំ មុន

ប្រ​ទេស​ឥណ្ឌូ​ណេ​ស៊ី ៖ សាកសព​យុវជន​ជាច្រើន​សិប​នាក់​ត្រូវ​បាន​ទាញ​យក​ចេញ​ពី​គំនរ​​បាក់បែក​នៃ​ព្រះ​វិហារ​មួយ ដែល​រង​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​ស៊ី​។ ការ​រក​ឃើញ​សាកសព​ទាំងនេះ​ធ្វើ​ឲ្យ​តុល្យការ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​នោះ​​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨​ កញ្ញា​​ ជាពិសេស​នៅ​ក្រុង​ប៉ា​លូ មាន​ប្រជាជន​៣៥០.០០០​នាក់​ ស្ថិត​នៅ​ឆ្នេរសមុទ្រ​ខាងលិច​នៃ​កោះ​សេ​ឡែ​ប ឡើង​ដល់​១២៣៤​នាក់​ហើយ​។…

ប្រ​ទេស​ឥណ្ឌូ​ណេ​ស៊ី ៖ សាកសព​យុវជន​ជាច្រើន​សិប​នាក់​ត្រូវ​បាន​ទាញ​យក​ចេញ​ពី​គំនរ​​បាក់បែក​នៃ​ព្រះ​វិហារ​មួយ ដែល​រង​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​ស៊ី​។

ការ​រក​ឃើញ​សាកសព​ទាំងនេះ​ធ្វើ​ឲ្យ​តុល្យការ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​នោះ​​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨​ កញ្ញា​​ ជាពិសេស​នៅ​ក្រុង​ប៉ា​លូ មាន​ប្រជាជន​៣៥០.០០០​នាក់​ ស្ថិត​នៅ​ឆ្នេរសមុទ្រ​ខាងលិច​នៃ​កោះ​សេ​ឡែ​ប ឡើង​ដល់​១២៣៤​នាក់​ហើយ​។ ​អាជ្ញាធរ​យល់​ថា ​តុល្យការ​អាច​មាន​ខ្ពស់​ថែម​ទៀត ​ខណៈ បណ្ដា​អ្នក​ជួយ​សង្គ្រោះ​​អាច​ចូល​ទៅ​ដល់​ភូមិ​ដាច់​ស្រយាល​ទាំងឡាយ​។

កងទ័ព​ឥណ្ឌូ​ណេ​ស៊ី ​ដឹកនាំ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​តែ​ក្រោយ​ការ​អំពាវនាវ​របស់​ប្រធានា​ធិបតី បណ្ដា​អង្គការ​អន្តរជាតិ ក៏​បញ្ជូន​កម្លាំង​មក​ជួយ​។

កាកបាទក្រហម​ប្រកាស​នា​ថ្ងៃ​ទី​២ ​តុលា​ថា សាកសព​មនុស្ស​៣៤​នាក់ ត្រូវ​បាន​កាយ​រក​ឃើញ​​ក្រោម​គំនរ​បាក់បែក​នៃ​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ នា​កណ្ដាល​កោះ​សេ​ឡែ​ប​។ ​លោកស្រី​ AULIA ARRIANI ​អ្នកនាំពាក្យ​កាកបាទក្រហម​អះអាង​ថា សាកសព​មនុស្ស​៣៤​​នាក់​ ត្រូវ​បាន​រក​ឃើញ​ទៀត​។​ តាម​ព័ត៌មាន​ដំបូង​ៗ​ថា​ យុវជន​៨៦​នាក់ ដែល​ចូលរួម​ក្នុង​ការ​បោះជំរំ​សិក្សា​គម្ពីរ​ប៊ី​ប ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​នៃ​ព្រះ​វិហារ ​JONOOGE​ត្រូវ​បាត់​ខ្លួន​។

ចំណែក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អា​ល្លឺ​ម៉​ង​ផលិត​ប្រព័ន្ធ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ផ្ដល់​ឲ្យ​ឥណ្ឌូ​ណេ​ស៊ី​និយាយ​ថា ប្រព័ន្ធ​នោះ​រង​ការ​ខូចខាត​នា​គីឡូម៉ែត្រ​ចុង​ក្រោយ ដែល​រលក​យក្ស​​ត្រូវ​បោក​មក​ដល់​។ ​រលក​យក្ស​ស៊ូ​ណា​មី​កម្ពស់​ដល់​ជិត​៦​ម៉ែត្រ វាយប្រហារ​លើ​កោះ​​សេ​ឡែ​ប ក្រោយ​ការ​រញ្ជួយ​ដី​កម្លាំង​៧,៥​រី​ស្ទ័​រ​។ ​ប្រជាជន​ជាច្រើន​នាក់​ឆ្ងល់​ថា​ ហេតុ​អី​ក៏​ប្រព័ន្ធ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​មិន​ដើរ​។​

ទោះបី​យ៉ាងណា​អាជ្ញាធរ​ថា​ប្រព័ន្ធ​នោះ​ដើរ ប្រកាស​ពី​រលក​កម្ពស់​៣​ម៉ែត្រ​នៅ​ឆ្នេរ​សមុទ្រ​​ភាគ​ពាយ័ព្យ​នៃ​កោះ​សេ​ឡែ​ប ប៉ុន្តែ​ទទួលស្គាល់​ជា​ឧទាហរណ៍​ថា បណ្ដា​ស៊ីរ៉ែ​ន​ប្រកាស​អាសន្ន​ពុំ​ដើរ ហើយ​ក៏​គ្មាន​រថយន្ត​ប៉ូលិស​ណាមួយ ប្រកាស​តាម​ប្រដាប់​បំពង​សំឡេង ឲ្យ​ប្រជាជន​រត់​ភៀសខ្លួន​ចេ​ញឱ្យ​ទាន់​ពេល​ដែរ​។ ​គេ​ក៏​ទទួលស្គាល់​ផង​ដែរ​ថា​ នោះ​ក៏​មក​ពី​បណ្ដាញ​គមនាគមន៍​រង​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ