ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ទេ​! ខ្មែរ​២៤​នាក់​ទៅ​នៅ​វៀតណាម​ខុសច្បាប់​គេ​ចាប់​មក​វិញ​ហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​ជនជាតិ​ខ្មែរ​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​២៤​នាក់ សុទ្ធសឹងតែ​រស់នៅ ក្បែរ​តំបន់​ព្រំដែន​វៀតណាម​ត្រូវ​បាន​អាជ្ញារ​ធរ​វៀតណាម​ចាត់​បញ្ជូន​មក​ទឹកដី​កម្ពុជា​វិញ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​រក​ឃើញ​ថា ពលរដ្ឋ​ទាំងនោះ​បាន​រំលោភ​បទបញ្ញត្តិ​ព្រំដែន​ដោយ លួច​ចូល​ក្នុង​ទឹកដី​វៀតណាម​ដោយ​ខុសច្បាប់ ។ នគរបាល​វរៈ​ការពារ​ព្រំដែន​បាន​ឲ្យ​ដឹង​ថា…

ខេត្តក្រចេះ ៖ ពលរដ្ឋ​ជនជាតិ​ខ្មែរ​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​២៤​នាក់ សុទ្ធសឹងតែ​រស់នៅ ក្បែរ​តំបន់​ព្រំដែន​វៀតណាម​ត្រូវ​បាន​អាជ្ញារ​ធរ​វៀតណាម​ចាត់​បញ្ជូន​មក​ទឹកដី​កម្ពុជា​វិញ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​រក​ឃើញ​ថា ពលរដ្ឋ​ទាំងនោះ​បាន​រំលោភ​បទបញ្ញត្តិ​ព្រំដែន​ដោយ លួច​ចូល​ក្នុង​ទឹកដី​វៀតណាម​ដោយ​ខុសច្បាប់ ។

នគរបាល​វរៈ​ការពារ​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​២៤​នាក់ គឺ​សុទ្ធសឹងតែ​រស់នៅ តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​២ ធ្នូ ក្បែរ និង​តំបន់​ព្រំដែន​ប្រទេស​វៀតណាម ។ ហើយ​ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​ខាង​ភាគី​វៀតណាម​ចាត់​បញ្ជូន​មក​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​នៅ​ថ្ងៃ​ទី​០២ តុលា បន្ទាប់​ពី​ពួក​គាត់​បាន​នាំ​គ្នា​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​យា​ស៊ូ​គ្រឹះ​ក្នុង​ទឹកដី​វៀតណាម ចម្ងាយ​ជាង​៦​គីឡូ​មែ​ត្រ​ពី​ព្រំដែន​កម្ពុជា ដើម្បី​ទៅ​ទទួល​អំណោយ​នៅ ព្រះ​វិហារ​គ្រឹះ​សាសនា​មួយ​នោះ ។

នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ត្រពាំង​ស្រែ​លោក​អនុសេនីយ៍ឯក ឃុន ម៉​ន បាន ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​លួច​ចូល​ដោយ​ខុសច្បាប់ ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ត្រូវ​បាន​អាជ្ញា ធរ​វៀតណាម​ចាត់​បញ្ជូន​មក​វិញ​ភ្លាម​ៗ ។ លោក​ថា កន្លង​មក​ពលរដ្ឋ​ដែល​រស់នៅ​តាម​ភូមិ​ក្បែរ ព្រំដែន​ក្នុង​ឃុំ​២​ធ្នូ គឺ​តែងតែ​មានការ​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ក្បែ​ព្រំដែន​ខាង​ភាគី​វៀតណាម និង​បាន​ចេញចូល​តាម​ច្រករបៀង​ផ្សេង​ៗ ។

លោក​អនុសេនីយ៍ឯក ឃុន ម៉​ន បាន​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ វៀតណាម​បាន​ចាត់​បញ្ជូន​ពីរ​លើក​មក​ហើយ ក្រោយ​ពី​ពួក​គាត់​បាន​ព្យាយាម​នាំ​គ្នា​លួច​ចូល ទៅ​ព្រះ​វិហារ​យា​ស៊ូ​គ្រឹះ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម ។

លោក​អះអាង​ថា នគរបាល និង​រៀបចំ​បើក​វេទិកាសាធារណៈ​មួយ​អញ្ជើញ​ពលរដ្ឋ​នៅ តាម​ព្រំដែន​មក​ចូលរួម ដើម្បី​ផ្សព្វផ្សាយ​បទបញ្ញត្តិ​ព្រំដែន ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចូល​ក្នុង​ទឹកដី ប្រទេស​គេ​ដោយ​ខុសច្បាប់​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ