ការហ្វឹកហាត់អប់រំកាយ វាចា ចិត្ត អប់រំខ្លួន ឱ្យបានទៅជាមនុស្សមានហេតុផល ឬជាមនុស្សយល់ដឹង ធ្វើអ្វីៗតែងគិតគូរពីហេតុផលឱ្យបានច្បាស់លាស់ជាមុននោះ គឺមានគោលសំខាន់ៗដូចតទៅៈ
១-ព្យាយាមស្តាប់ពាក្យអប់រំ ពាក្យទូន្មានឱ្យបានច្រើន បើឆ្ងល់ ឱ្យចេះសួរ និងចេះធ្វើទុកក្នុងចិត្តចាប់យកហេតុផលពីគ្រប់ហេតុការណ៍ផ្សេងៗ ដែលកើតឡើងចំពោះខ្លួនឯង និងកើតឡើងចំពោះអ្នកដទៃ។
២-រៀនអប់រំទូន្មានចិត្តឱ្យត្រង់ ឱ្យស្មោះស្មើ វៀរចាកនូវអគតិ៤យ៉ាង គឺមិនលម្អៀងព្រោះស្រឡាញ់ មិនលម្អៀងព្រោះស្អប់ មិនលម្អៀងព្រោះល្ងង់ និងមិនលម្អៀងព្រោះការភ័យខ្លាច ។
៣-ហាត់ពិគ្រោះពិចារណាចំពោះរឿងរ៉ាវផ្សេងៗ ដែល បានរៀនដឹង និងបានស្តាប់ បានឮមក ពិគ្រោះពិចារណា ឱ្យបានយល់ពីហេតុផលនៃរឿងរ៉ាវនោះៗ អាចជាការហាត់គិត លេងៗ ទៅក៏បានដែរ ដើម្បីរៀនដឹងរៀនយល់ពីហេតុផល ។
នៅមានទិសដៅជាច្រើនទៀត ដែលបង្កប់ទៅដោយហេតុផលដ៏អាថ៌កំបាំង ព្រោះហេតុដូច្នេះហើយ ទើបនៅក្នុងលោកនេះមានអ្នកយល់ខុសដោយប្រការផ្សេងៗ ច្រើនបែប ច្រើនយ៉ាង ពីលទ្ធផលដែលកើតចេញមកពីហេតុនោះមិនដូចការរំពឹងទុក ។
ចែករំលែកព័តមាននេះ