ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្សំ​បុណ្យ​បន្តិច​ម្តង​យូរ​ៗ​ទៅ​ក៏​គង់​ពេញ​ដោយ​បុណ្យ​បាន

5 ឆ្នាំ មុន

បុគ្គល​ឆ្លាត​តែង​ប្រព្រឹត្ត​អំពើ​ណា​ដែល​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ​ដោយ​សេចក្តី​មិន​ប្រមាទ​ឡើយ​ទោះជា​អំពើ​ល្អ​នោះ​មាន​ប្រមាណ​តិច​ក៏​ដោយ​ក៏​ត្រូវ​តែ​សន្សំ​ជា​និច្ច​ដូច​ព្រះ​ដ៏​មានបុណ្យ​លោក​បាន​ទេសនា​អប់រំ​ដល់​សត្វលោក​ថាៈ អ្នក​ទាំងឡាយ​មិន​គួរ​មើលងាយ​បុណ្យ​ថា មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ទេ សូ​ម្បី​ក្អម​ទឹក​ដែល​គេ​បើក​មាត់​ចំហ​ទុក​ក្នុង​ទីវាល ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ​បាន យ៉ាងណាមិញ អ្នកមាន​ប្រាជ្ញា​កាលបើ​សន្សំ​បុណ្យ​កុសល​សូ​ម្បី​ម្ដង​បន្តិច​ៗ ក៏​អាច​ពេញ​ដោយ​បុណ្យ​បាន​ក៏​យ៉ាងនោះ​ដែរ ។ ពុទ្ធភាសិត​នេះ​បំណង​ចង់ឱ្យ​សព្វ​សត្វ​កុំ​ប្រមាទ…

បុគ្គល​ឆ្លាត​តែង​ប្រព្រឹត្ត​អំពើ​ណា​ដែល​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ​ដោយ​សេចក្តី​មិន​ប្រមាទ​ឡើយ​ទោះជា​អំពើ​ល្អ​នោះ​មាន​ប្រមាណ​តិច​ក៏​ដោយ​ក៏​ត្រូវ​តែ​សន្សំ​ជា​និច្ច​ដូច​ព្រះ​ដ៏​មានបុណ្យ​លោក​បាន​ទេសនា​អប់រំ​ដល់​សត្វលោក​ថាៈ

អ្នក​ទាំងឡាយ​មិន​គួរ​មើលងាយ​បុណ្យ​ថា មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ទេ សូ​ម្បី​ក្អម​ទឹក​ដែល​គេ​បើក​មាត់​ចំហ​ទុក​ក្នុង​ទីវាល ក៏​គង់​នឹង​ពេញ​ដោយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​ចុះ​មក​បន្តិច​ម្ដង​ៗ​បាន យ៉ាងណាមិញ អ្នកមាន​ប្រាជ្ញា​កាលបើ​សន្សំ​បុណ្យ​កុសល​សូ​ម្បី​ម្ដង​បន្តិច​ៗ ក៏​អាច​ពេញ​ដោយ​បុណ្យ​បាន​ក៏​យ៉ាងនោះ​ដែរ ។

ពុទ្ធភាសិត​នេះ​បំណង​ចង់ឱ្យ​សព្វ​សត្វ​កុំ​ប្រមាទ កុំ​ធ្វេសប្រហែស​នឹង​បុណ្យ​កុសល គួរ​ប្រឹងប្រែង​សន្សំ​ពី​ឥឡូវនេះ​ទៅ​បន្តិច​ម្តង​ៗ​យូរ​ៗ​ទៅ​ក៏​គង់​នឹង​ពេញ​ដោយ​បុណ្យ​បាន ហើយ ផល​ដែល​កើត​ពី​អំពើ​ល្អ​នេះ​នឹង​មាន​ដល់​អ្នក​វិញ​ជាក់​ជា​មិន​ខាន ។