ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ធ្វើ​ឱ្យ​ផ្អើល​គេឯង​ពេញ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ទាំង​កណ្តាល​យប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​សង្ស័យមាន​វិបត្តិ​ស្នេហា ឬ​វិបត្តិ​គ្រួសារ បាន​ជិះ​ម៉ូតូ​ហុងដា​ឃ្លី​កមួយ​គ្រឿង ពណ៌​លឿង ទៅ​លោតទឹក​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​បាត់​ស្រមោល​តែម្តង កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែតុលា ស្ថិត​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី​១…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​សង្ស័យមាន​វិបត្តិ​ស្នេហា ឬ​វិបត្តិ​គ្រួសារ បាន​ជិះ​ម៉ូតូ​ហុងដា​ឃ្លី​កមួយ​គ្រឿង ពណ៌​លឿង ទៅ​លោតទឹក​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​បាត់​ស្រមោល​តែម្តង កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែតុលា ស្ថិត​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា នា​វេលា​រំលង​អធ្រាត្រ​នោះ ខណៈ​ពួក​គាត់​ជិះ​ម៉ូតូ​ឆ្លង
កាត់​តាម​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​នេះ​ដល់​ពាក់កណ្ដាល​ស្ពាន ស្រាប់តែ​ឃើញ​នារី​ម្នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ហុងដា​ឃ្លី​ក ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AG-៩២៨៦ មក​ឈប់​នៅ​លើ​ស្ពាន រួច​ហើយ​ចុះ​ពី​ម៉ូតូ​លោត​ចុះ​ទឹកតែ​ម្តង ។

បន្តិច​ក្រោយមក ដំណឹង​នេះ​បានឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ រក​ឃើញ​ស្បែកជើង​ស្រី្ត​មួយគូ ថ្នាំពេទ្យ​ចំនួន​២​ប្រអប់​មាន​ចំនួន​១០​បន្ទះ និង​ម៉ូតូ​មួយ​គ្រឿង​ខាងលើ រួច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​ទី​១ ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន មក​ទទួលយក​ទៅ​វិញ ។

ខណៈ​សមត្ថកិច្ច​យក​ម៉ូតូ​ទៅ​រក្សា​ទុក​បាន​ប្រមាណ​២០​នាទី ស្រាប់តែ​មាន​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​ទៅ​កន្លែង​កើតហេតុ ហើយ​សាកសួរ​ថា តើ​មាន​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឃ្លី​ក ពណ៌​លឿង មក​កន្លែង​នេះ​អត់?

ពេល​នោះ​ដែរ អ្នក​យក​ព័ត៌មាន​បាន​បង្ហាញ​រូបភាព​ម៉ូតូ និង​ផ្លា​ក​លេខ​ឱ្យ​ស្ត្រី​ទាំង​២​នាក់​នោះ​មើល និង​ដឹង​ថា​ពិតជា​ម៉ូតូ​របស់​ប្អូន​គាត់​ប្រាកដ​ហើយ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ទៅ ដោយ​មិន​បាន​ប្រាប់​ថា​មានរឿង​អ្វី​នោះ​ទេ ។

ជុំវិញ​ករណី​នេះ អ្នក​ឃើញ​ហេតុការណ៍ ក៏​ដូច​ជា​សមត្ថកិច្ច​សង្ស័យ​ថា នារី​វ័យក្មេង​ខាងលើ​មាន​វិបត្តិ​ស្នេហា​ឬ​វិបត្តិ​គ្រួសារ ទើប​សម្រេច​បញ្ចប់ជីវិត​ដោយ​ការ​លោតទឹក​សម្លាប់​ខ្លួន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ