ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកសង្រេង​បំផុត ឪពុក​ព្រោះស្រូវ​ភ្លេចខ្លួន​១​ភ្លែត បាត់បង់​កូន​តូច​ដល់​ទៅ​២​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កុមា​រា​២​នាក់​បងប្អូន លេង​ទឹក​ប្រឡាយ​បណ្តាល​ឱ្យ​លង់​ស្លាប់​ទាំង​២​នាក់ ខណៈ​ឪពុក​កំពុង​តែ​ភ្ជួរ​រាស់​ដីស្រែ​ព្រោះស្រូវ ។ ហេតុ​ការណ៍​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ តុលា ២០១៨…

ខេត្តបន្ទាយមានជ័យ ៖ កុមា​រា​២​នាក់​បងប្អូន លេង​ទឹក​ប្រឡាយ​បណ្តាល​ឱ្យ​លង់​ស្លាប់​ទាំង​២​នាក់ ខណៈ​ឪពុក​កំពុង​តែ​ភ្ជួរ​រាស់​ដីស្រែ​ព្រោះស្រូវ ។ ហេតុ​ការណ៍​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ តុលា ២០១៨ ត្រង់​ចំណុច​បឹង​មាឃ ខាងត្បូង​ភូមិ​គោក​បល្ល័ង្ក ឃុំ​គោក​បល្ល័ង្ក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ចំងាយ​ពី​ភូមិ​៥០០​ម៉ែត្រ ។

លោក​វរសេនីយ៍ឯក​ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា កុមារ​ទាំង​២​នាក់​ខាងលើ​ដែល​ស្លាប់​រួម​មាន កុមា​រាជា​បង ឈ្មោះ​កោះ លាង ភេទ​ប្រុស អាយុ​៧​ឆ្នាំ និង​កុមា​រាជា​ប្អូន​ឈ្មោះ កោះ
ឡា​ង ភេទ​ប្រុស អាយុ​៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ កើត នី អាយុ​៣៩​ឆ្នាំ ម្តាយ​ឈ្មោះ យី ស៊ី​ឡុ​ង អាយុ​៣១ ឆ្នាំ រស់នៅ​ភូមិ​គោក​បល្ល័ង្ក ឃុំ​គោក​បល្ល័ង្ក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ តាម​ការ​សាកសួរ​ព័ត៌មាន​ពី​ឪពុក​បាន​និយាយ​ថា កូនប្រុស​របស់​គាត់​ទាំង​២​នាក់ បាន​ទៅ​តាម​គាត់​ភ្ជួរ​រាស់​ដីស្រែ ដើម្បី​ព្រោះស្រូវ ពេល​គាត់​កំពុង​តែ​ភ្ជួរ​រាស់ ភ្លេចខ្លួន​មួយ​ភ្លែត ក៏​ស្រាប់តែ​បាត់​កូនប្រុស​តូច​ទាំង​២​នាក់ ដោយ​មិនដឹង​ទៅ​ណា ហើយ​គាត់​ក៏​ដើរ​រក​មើល​កូន​តាម​ប្រឡាយ ស្រាប់តែ​ប្រទះ​ឃើញ​កូន​របស់​គាត់​លង់ទឹក​ស្លាប់​ទាំង​២​នាក់ មិនដឹង​ពី​ពេល​ណា​នោះ​ទេ​។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​បាន​អំពាវនាវ​ទៅ​ដល់​អាណាព្យាបាល ក៏​ដូច​ជា​ឪពុក​ម្តាយ​ទាំងអស់ សូម​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន ចៅ​តូច​ៗ កុំ​ឲ្យ​មានការ​ឆ្វេស​ប្រហែស ខណៈ​ពេល​នេះ​គឺជា​រដូវ​ទឹក​ឡើង កុំ​ឲ្យ​ក្មេង​លេង​ទឹក​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​។ បច្ចុប្បន្ន​ ​សព​ក្មេង​ប្រុស​២​នាក់​បងប្អូន​ត្រូវ​បាន​ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​សោក​ស​ង្រែ​ង​និង​អាឡោះអាល័យ​ជាទី​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ