ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​មាន់​ជាប់គុក ចេញពី​គុក​លួច​ទៀត​ជាប់គុក​ទៀត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ព័​ត៌មាន​មួយ​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែកញ្ញា ប៉ុស្តិ៍​នគរបាល​រដ្ឋបាលក្រាំង​ស្នាយ ស្រុកឈូក បាន​ទទួល​បណ្ដឹងតាម​ទូរស័ព្ទ​ពី​អ្នក​ភូមិតូច ឃុំ​ក្រាំង​ស្នាយឈ្មោះ យិ…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ព័​ត៌មាន​មួយ​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែកញ្ញា ប៉ុស្តិ៍​នគរបាល​រដ្ឋបាលក្រាំង​ស្នាយ ស្រុកឈូក បាន​ទទួល​បណ្ដឹងតាម​ទូរស័ព្ទ​ពី​អ្នក​ភូមិតូច ឃុំ​ក្រាំង​ស្នាយឈ្មោះ យិ ដា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ប្តឹង​ថា​មាន​ចោរ​ចូល​លួច​មាន់ផ្ទះ​របស់​គាត់​អស់ហើយ ។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆឹង ណា​ន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ ដែល​កំពុង​យួរ​មាន់​ចំនួន​១២​ក្បាល ដើរ​កាត់​វាលស្រែ​បម្រុង​គេចខ្លួន​កុំ​ឲ្យ​អ្នក​ភូមិ​ឃើញ ។

នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆឹង ណា​ន់ ទើប​ដឹង​ថា ជន​នេះ​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ចាប់​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ចំនួន​៣​លើ​ករួច​មក​ហើ​យពី​បទ​លួច​គោ លួច​ម៉ូតូ​ និង​មាន់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ទើប​នឹង​ចេញពី​ពន្ធនាគារ​បាន​១១​ថ្ងៃ ហើយ​បន្ត​ធ្វើ​សកម្ម
ភាព​ទៀត ពោល​គឺ​មិន​រាងចាល​សោះ ។ ជនសង្ស័យ​ម្នាក់​នេះ​ជាប់គុក​ព្រោះតែ​លួច​មាន់ ចេញពី​គុក​មក​វិញ​នៅ​តែ​យក​ជំនាញ​ពិសេស​របស់​ខ្លួន​មក​ប្រើ​លួច​មាន់​ទៀត ដូច្នោះ​ត្រូវ​ចាប់​បញ្ចូល​គុក​វិញ ព្រោះតែ​មាន​ឯកទេស​ខាង​លួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ