ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗ​មិនធម្មតា​មែន ល្មម​បាន​អស់​មិន​ស្ទើរ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ ២០១៨ ​ពេល​ព្រឹក​ បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ​ចំនួន​០៤​នាក់…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ ២០១៨ ​ពេល​ព្រឹក​ បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ​ទៅ​កាន់​សាលា​ដំ​ដូង​ខេត្តកំពត ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​០៤​នាក់​ខាងលើ​មាន​ទី​១- ឈ្មោះ គៀង មុន្នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​(​ជួញដូរ​) ។ ទី​២-​ឈ្មោះ នូ​ច រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិក​ពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​(​ប្រើប្រាស់​) ។ ទី​៣-​ឈ្មោះ​ខន ច​ន្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូ​ក្រសារ ក្រុងកែប ខេត្ត​កែប​(​ប្រើប្រាស់​) ។ ៤-​ឈ្មោះ អ៊ុ​ក នឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុ​របរ​ជាង​ពី​ដាន រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប (​ប្រើប្រាស់​) ។

ចំពោះ​វត្ថុ​តាង​ម៉ូតូ​០២​គ្រឿង​ម៉ាក C១២៥ សេរី​២០០៨ ពណ៌​ខ្មៅ​០១​គ្រឿង និង​MSX សេរី​២០១៦ ពណ៌​ខ្មៅ​លាយ​ក្រហម​០១​គ្រឿង ម្សៅ​ពណ៌​ស​ថ្លា​១១​កញ្ចប់ (​ធំ​១ តូច​១០) ស្មើ​និង​២៤.១១​ក្រាម ទូរស័ព្ទ​ដៃ​០៥​គ្រឿង ប្រាក់​រៀល​៣០០០០០​រៀល (​សាមសិប​ម៉ឺន​រៀល​) និង​ដែកកេះ​០២​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ