ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ម្តាយ​ស្ទើរ​ឆ្កួតចិត្ត​ហើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ពីរ​នាក់​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធម៌​ហេតុ​ការ​ក្មេង​ប្រុស​ពីរ​នាក់​លង់ទឹក​ស្រះ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ទឹកស្រះ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​១៣៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ពុក​យុក សង្កាត់ …

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ពីរ​នាក់​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធម៌​ហេតុ​ការ​ក្មេង​ប្រុស​ពីរ​នាក់​លង់ទឹក​ស្រះ​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ទឹកស្រះ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​១៣៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ពុក​យុក សង្កាត់       ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​បាន​ឲ្យ​ដឹង​ថា ករណី​ក្មេង​០២​នាក់ លង់ទឹក​ស្លាប់​ខាងលើ​នេះ​ដែរ​ជន​រង​គ្រោះ​ខាងលើ​មាន​ទី​១-​ឈ្មោះ ញឹ​ម ដែន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ រ៉ាត់ បាន​លែងលះ​គ្នា​ជាមួយនឹង​ម្តាយ​ក្មេង​រង​គ្រោះ ដែល​ម្តាយ ឈ្មោះ ញ៉ឹម រឿ​ន ហើយ​ស្ត្រី​ជា​ម្តាយ​ក៏​បាន​ទៅ​រកស៊ី​នៅ​ឯ​ប្រទេស​ថៃ ដោយ​ទុក​កូន​ដែល​ជា​ជន​រង​គ្រោះ​ឲ្យ​រស់នៅ​ជាមួយនឹង​ជីដូន និង​ទី​២-​ឈ្មោះ សាក់ វិច្ឆិការ ហៅ​ចាវ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ សាក់ ចាន់ និង​ម្តាយ​ឈ្មោះ វង្ស នី សព​ក្មេង​ប្រុស​ទាំង​០២​ខាងលើ​រស់នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន​ជាមួយ​គ្នា ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ពលរដ្ឋ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ទៅ​មុជទឹក​ស្រះ​ខាងលើ​លេង ហើយ​ក៏​បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង ។

បើ​តាម​ការ​សន្និដ្ឋាន​ប្រហែលជា​នៅ​ខណៈ​ពេល​ដែល​កំពុង​តែ​មុជទឹក​នោះ សង្ស័យ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​លង់ទឹក​មុន ហើយ​មើលទៅ​ម្នាក់​ទៀត​ក៏​ទៅ​ជួយ​ក៏​បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង ។

ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា មូលហេតុ​នាំ​គ្នា​ទៅ​ងូតទឹក​ស្រះ​លេង ហើយ​លង់​ស្លាប់​តែ​ម្តង​បន្ទាប់​មក​ក៏​ប្រគល់​សព​ទាំង​០២​នាក់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ