ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្ត​ក្រសោប​ចោរ ឆក់​កាបូប​លុយ​ជនបរទេស​បាន​១​ក្រុម

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ក្រុម​ឆក់​កាបូប​ជនបរទេស​ចំនួន​៨​នាក់​។ ១.​ឈ្មោះ ឯក…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ក្រុម​ឆក់​កាបូប​ជនបរទេស​ចំនួន​៨​នាក់​។ ១.​ឈ្មោះ ឯក មាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​អ្នក​បើក​ម៉ូតូ​)​។ ២.​ឈ្មោះ ស៊ុត គឹ​ម​ស្រេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ (​ជិះ​ពីក្រោយ​ចាំ​ឆក់​)​។ ៣.​ឈ្មោះ យាន ច័ន្ទ​រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​)​។

៤.​ឈ្មោះ ចែ​ម ភារ​ម្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ( បក្ខពួក​សមគំនិត​)​។ ៥.​ឈ្មោះ ដាវ វិចិត្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​)​។ ៦.​ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​១៦ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​)​។ ៧.​ឈ្មោះ ស៊ូ ង៉ែត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​កន្ទុយ​នាគ មាន​ទីលំនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​)​។ និង​៨.​ឈ្មោះ លី សេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​)​។

វត្ថុ​តាង​ចាប់​យក​មាន កាក់​កាស៊ីណូ​៤ ( ផល​នៃ​អំពើ​ទុច្ចរិត​) ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក HUAWEI ពណ៌​ខ្មៅ (​ផល​នៃ​អំពើ​ទុច្ចរិត​) កាត​ធនាគារ​១ (​ផល​នៃ​អំពើ​ទុច្ចរិត​) ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក IPHONE-5 ពណ៌​ខ្មៅ ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក​អិន​ចុច​ពិល ពណ៌​ផ្ទៃមេឃ និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា WINNER ពណ៌​សលាយ​ខៀវ គ្មាន​ស្លាក​លេខ ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។ ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​សង្ស័យ​អ្នក​ពាក់​ពន្ធ​ករណី​ឆក់​កាបូប​លុយ​ជនបរទេស​នោះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ កញ្ញា ២០១៨ នៅ​ចំណុច​មុខ​កាស៊ីណូ វិមាន​ខ្សាច់​ស ស្ថិត​នៅ​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី ចោរ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​ចិន​។

ជនសង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​១​គ្រឿង មិន​ស្គាល់​ម៉ាក បាន​ឆក់​កាបូប​ជន​រង​គ្រោះ កំពុង​ដើរ​តាម​ផ្លូវ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ បន្ទាប់​ពី​កើត​មាន​អំពើ​ឆក់ កាបូប​ជនបរទេស​នោះ និង​យោង​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ WANG TAO ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ លិខិតឆ្លងដែន​លេខ EE០៥០២៥៩០ ស្នាក់​នៅ ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​៤ ដែល​បាន​បាត់បង់​សម្ភារ​រួម​មាន​៖ កាបូប​១ ពណ៌​កាហ្វេ ម៉ា​កអិល​វី ពណ៌​ខ្មៅ​១ លិខិតឆ្លងដែន​១​ច្បាប់ អត្តសញ្ញាណប័ណ្ណ​ចិន​១​សន្លឹក កាត​ធនាគារ​០៤​សន្លឹក និង​កាក់​កាស៊ីណូ​ដែល​មាន​ទឹកប្រាក់​ចំនួន ១០០,០០០​យាន់ (​ដប់​ម៉ឺន​យាន់​)​។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ឲ្យ​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ឲ្យ​ទទួលទោស​តាម​ច្បាប់​។

លុះដល់​ថ្ងៃ​ទី​១ តុលា​នេះ ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ ព្រហ្មទណ្ឌ​ក្រសោប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​បក្ខពួក​ចំនួន​៨​នាក់ ដោយ​មានការ​សហ​ការណ៍​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​លេខ​២​ផង​ដែរ​។ ជនសង្ស័យ​ទាំង​នាក់ និង វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ