ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្នង​ផ្ទះ​ទី​៩៣-៩៧ ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​៥​គ្រួសារ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ នា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ប្រធាន ស​.​អ​.​ក ខេត្ត​, លោក សុខ គង់ ទីប្រឹក្សា​រាជរដ្ឋាភិបាល​, លោ​កក​ឧត្តមសេនីយ៍ទោ នី កន ទីប្រឹក្សា​ក្រសួងការពារជាតិ អនុប្រធាន ស​.​អ​.​ក ខេត្ត​, លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ក ឌី​ណា មេបញ្ជាការ​ទិស​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​ឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ទោ រ៉ុ​ង ប៉ុក មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន​០៥​ខ្នង នៅ​ស្រុក​ភ្នំព្រឹក ០១​ខ្នង​, ស្រុក​សំពៅ​លូន​០២​ខ្នង​, ស្រុក​កំ​រៀង​២​ខ្នង អញ្ជើញ​ចូលរួម​មាន​៖

អស់លោក សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក ប្រធានកិត្តិយស ស​.​អ​.​ក ស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធានកិត្តិយស​សាខា​ឃុំ​, លោក​ប្រធាន​សាខា​ឃុំ និង​អាជ្ញាធរ​ដែនដី សរុប​ចំនួន​៨៨​នាក់​។ ខ្នង​ផ្ទះ​ទី​៩៣, ទី​៩៤, ទី​៩៥, ទី​៩៦ និង​ទី​៩៧ ក្នុង​ចំណោម​ផ្ទះ ទាំង​១០៣​ខ្នង របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់ ០១​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ផ្តល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន ០៥​គ្រួសារ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ គ្មាន​ទីជម្រក​រស់នៅ​សមរម្យ​៖ ១.​ឈ្មោះ ម៉ុ​ន លី អត្តលេខ SA04000155 ជា​គ្រួសារ​ពលី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ x ៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ​(៣​ម៉ែត្រ × ២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

២.​ឈ្មោះ យឹ​ម ពៅ អត្តលេខ HA98001583 ជា​ជន​ពិការ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ x ៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ​(៣​ម៉ែត្រ​×២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ៣.​ឈ្មោះ សំ ចាន់ អត្តលេខ HA87000651 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ x ៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ x ២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ៤.​ឈ្មោះ វ៉ែន ជ្រូក អត្តលេខ HA89000969 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ x ៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ​ទំហំ (៣​ម៉ែត្រ x ២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ ៥.​ឈ្មោះ កេង សា​វុន អត្តលេខ HA89001341 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ x ៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ x ២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​អូរ​ចម្លង ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ក្នុង​ឱកាស​នេះ លោក​ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត បាន​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ជន និង​ម្ចាស់ផ្ទះ​ថ្មី​ដែល​ត្រូវ​ប្រគល់​ជូន​នា​ពេល​នេះ ហើយ​បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតីត​យុទ្ធ​ជន និង​ក្រុម​គ្រួសារ​ទាំងអស់ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​មាន​សុខ​សន្តិភាព ការ​អភិវឌ្ឍន៍ រីក​ចម្រើន និង​ធ្វើ​ជា​ប្រធាន សមាគម​អតីត​យុទ្ធ​ជន​បន្ត​ទៀត​។ កម្មវិធី​នេះ​ម្ចាស់ផ្ទះ​ទទួល​បាន​គ្រឿង ឧបភោគបរិភោគ​រួម​មាន​៖ ថវិកា ៤០០,០០០​រៀល​, អង្ករ​ចំនួន ១០០​គីឡូក្រាម​, ទឹកត្រី ០១​យួរ​, ទឹក​ស៊ី​អី​វ ០១​យួរ​, ត្រីខ ០១​យួរ​, ឆ្នាំង ចាន មុង ០១, ផួយ​០១ និង​កន្ទេល​០១ ក្នុង​នោះ​ដែរ លោក សុខ គង់ ទីប្រឹក្សា​រាជរដ្ឋាភិបាល បាន​ឧបត្ថម្ភ​ថវិកា ២០០,០០០​រៀល បន្ថែម​ទៀត សម្រាប់​ម្ចាស់ផ្ទះ​ក្នុង​១​គ្រួសារ​។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច ប្រធាន ស​.​អ​.​ក ខេត្ត និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​រទេះ​១​គ្រឿង ដល់​អតីត​យុទ្ធ​ជន​ជា​ជន​ពិការ​, លោក​ឧត្តមសេនីយ៍ទោ នី កន អនុប្រធាន ស​.​អ​.​ក ខេត្ត បាន​ឧបត្ថម្ភ​ថវិកា ៤០០,០០០​រៀល សម្រាប់​កម្មវិធី​ប្រគល់​ផ្ទះ​នេះ​ផង​ដែរ​។ ដោយឡែក​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ទីទ័ល មក​ចូលរួម​ចំនួន​៥១​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៣០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គ​មហា​សេ​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ