ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​សតិ​មិន​គ្រប់​ម្នាក់​ដេក​ស្លា.ប់​ក្បែរផ្លូវ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​បុរស​សតិ​មិន​គ្រប់ ហើយ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ដេក​ស្លាប់ នៅ​ក្នុង​ជង្ហុក​ក្បែរ​ផ្លូវជាតិ​លេខ​០៦ ស្ថិត​ក្នុងភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០១…

ខេត្តកំពង់ធំ ៖ ករណី​បុរស​សតិ​មិន​គ្រប់ ហើយ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ដេក​ស្លាប់ នៅ​ក្នុង​ជង្ហុក​ក្បែរ​ផ្លូវជាតិ​លេខ​០៦ ស្ថិត​ក្នុងភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ បើ​តាម​ការ​ឲ្យ​ដឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​និយាយ​ថា កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ពួក​គាត់​បានឃើញ​ជន​រង​គ្រោះ ដើរទៅ​ដើរមក​ច្រើន​លើក​ច្រើន​សារ ដោយ​មាន​កាន់ដំបង​ឈើមូល​មួយ​ប្រវែង​ប្រហែល​១​ម៉ែត្រ​កន្លះ​នៅ​នឹង​ដៃ​ផង ដើរ​បណ្តើរ​វាយ​ក្បាល ខ្លួនឯង​បណ្តើរ រហូត​មាន​ស្នាម​ពក​ជាំ​ខ្មៅ​នៅ​លើ​ថ្ងាស​ខាង​មុខ​ទៀត​ផង ហើយ​បាន​ស្រែក​បណ្តើ​រថា ម៉ែអើយ​ជួយ​ផង​ៗ រហូត​ដល់​យប់​ពួក​គាត់​ក៏​នាំ​គ្នា​ដេក​លក់​អស់​ទៅ​។

លុះដល់​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា នេះ ក៏​មាន​ប្រជាពលរដ្ឋ​ដែល​នៅផ្ទះ​ក្បែ​នោះ បាន​ប្រទះ​ឃើញ​សាកសព​របស់​ជន​រង​គ្រោះ​ដេក​ស្លាប់​ផ្កាប់មុខ នៅ​ក្នុង​ជង្ហុក​ជាប់​ផ្លូវជាតិ​ក្បែរ​ផ្ទះ​របស់​គាត់ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច និង​ផ្នែក​ជំនាញ​បាន​សហការ​គ្នា​ចុះ​ទៅ​ពិនិត្យ និង​វិភាគ​សន្និដ្ឋាន​បាន​ថា សាកសព​ជន​មិន​ស្គាល់ អត្តសញ្ញាណ​នេះ ពិតជា​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​ពុំ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ