ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងធ្វើការ​ផ្ទះ​សុខ មិនដឹង​មកពីណា​យក​ចប​វាយ​រយះ​ក្បាល

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​សាច់ញាតិ​បញ្ជ​ូន​ទៅ​សង្គ្រោះ​ បន្ទាប់​ពី​រង​នូវ​ការ​កាប់​ប្រហារ​ពី​បុរស​ដែល​ញៀន​ថ្នាំ​ម្នាក់ ។ ករណី​អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី ថ្ងៃ​ទី​៣០ កញ្ញា ២០១៨​ នៅ​ភូមិ​អង្គ​ទន្លាប់…

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​សាច់ញាតិ​បញ្ជ​ូន​ទៅ​សង្គ្រោះ​ បន្ទាប់​ពី​រង​នូវ​ការ​កាប់​ប្រហារ​ពី​បុរស​ដែល​ញៀន​ថ្នាំ​ម្នាក់ ។ ករណី​អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី ថ្ងៃ​ទី​៣០ កញ្ញា ២០១៨​ នៅ​ភូមិ​អង្គ​ទន្លាប់ ឃុំ​សំរោង​ទង ​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ឈ្មោះ ម៉ូ​វ ឈុ​ន​លឹ​ម ហៅ ជ្រឹង ភេទ​ប្រុស អាយុ​២៩ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ ។ ជន​រង​គ្រោះ​
ឈ្មោះ​គឹ​ម ស្រី​ណេ​ត អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​។

ប្រភព​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​ហេតុ ជន​រង​គ្រោះ​នៅ​ធ្វើ​កិច្ចការ​ផ្ទះ​ដូច​សព្វដង​ស្រាប់តែ​ជនសង្ស័យ​មិនដឹង​ជា​មកពីណា​បាន​កាន់​ចបកាប់​មក​វាយ​ជន​រង​គ្រោះ​ចំ​ក្បាល​ដោយ​គ្មាន​មូលហេតុ​បណ្តាល​អោយ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ភ្លាម​ៗ​ផង​ដែរ​។ ចំណែក​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​រក​មូលហេតុ​នៃ​ការ​កាប់​ប្រហារ​នេះ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​មិន​បានដឹង​ខ្លួន​នោះ​តែ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ចបកាប់ វាយ​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។

បន្ទាប់​ពី​សាកសួរ​រួច​មក សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់កា​តាម​និ​តិ​វិធី ។

តាម​សន្និដ្ឋាន ជនសង្ស័យ​អាច​បែក​ថ្នាំ ទើប​វង្វេងស្មារតី​ប្រព្រឹត្ត​អំពើ​ហិង្សា​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ