ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាយ​រណ្ដៅ​បញ្ចុះសព​រួម​យ៉ាង​តិច​៨៣២​នាក់ ក្រោយជួប​​គ្រោះ​ផ្ទួនៗ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រណ្ដៅ​ធំ​មួយ​ត្រូវ​បាន​ជីក​កាលពី​ថ្ងៃ​ទី​១ ​តុលា ដើម្បី​បញ្ចុះសព​ជន​​រង​គ្រោះ​​ជា​ច្រើន​រយ​នាក់ ដោយ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​ នៅ​កោះ​សេ​ឡែ​ប​ ឥណ្ឌូ​ណេ​ស៊ី បង្ការ​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​រាតត្បាត…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រណ្ដៅ​ធំ​មួយ​ត្រូវ​បាន​ជីក​កាលពី​ថ្ងៃ​ទី​១ ​តុលា ដើម្បី​បញ្ចុះសព​ជន​​រង​គ្រោះ​​ជា​ច្រើន​រយ​នាក់ ដោយ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​ នៅ​កោះ​សេ​ឡែ​ប​ ឥណ្ឌូ​ណេ​ស៊ី បង្ការ​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​រាតត្បាត ខណៈ​ពួក​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​គាស់​កកាយ​​តាម​រក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្រោម​គំនរ​បាក់បែក​។

ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ធំ​នេះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨៣២​នាក់ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ីអំពាវនាវ​រក​ជំនួយ​អន្តរជាតិ​។​ តុល្យការ​មនុស្ស​ស្លាប់​ដោយ​គ្រោះ​មហន្តរាយ​លើក​នេះ មាន​លើស​ពី​ចំនួន​ជន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នៅ​កោះ​LOMBOK​ ឥណ្ឌូ​ណេ​ស៊ី​ដែរ​កាលពី​ខែសីហា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៥០០​នាក់​។​

អាជ្ញាធរ​គិត​ថា ចំនួន​ចុង​ក្រោយ​នៃ​ជន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​លើក​នេះ នឹង​មាន​ខ្ពស់​ថែម​ទៀត​ ខណៈ​ផ្នែក​ដ៏​ធំ​នៃ​តំបន់​រង​ការ​ប៉ះពាល់ នៅ​ពុំ​ទាន់​ចូល​ទៅ​ដល់​នៅឡើយ ព្រោះ​មានការ​លំបាក​ផ្លូវថ្នល់​ទាំងឡាយ​ដាច់​ ហើយ​បណ្ដា​ព្រ​លាន​យន្ត​ហោះ​រង​ការ​ខូចខាត​។

ជន​រង​គ្រោះ​ភាគច្រើន ​គឺ​នៅ​ទីក្រុង​ប៉ា​លូ​ ជាប់​ឆ្នេរសមុទ្រ​នៃ​កោះ​សេ​ឡែ​ប ដែល​ញ័រ​រង្គើរ​ខ្លាំង​ដោយ​ការ​រញ្ជួយ​ដី​កម្លាំង​៧,៥​រី​ស្ទ័​រ ​បន្ទាប់​មក​មាន​ស៊ូ​ណា​មី​។​ នា​ថ្ងៃ​ទី​១ ​តុលា​ ពួក​អ្នក​ជួយ​សង្គ្រោះ​ប៉ុនប៉ង​កាយ​គំនរ​បាក់បែក​នៃ​សណ្ឋាគារ ​ROA ROA​ ខណៈ​មនុស្ស​ពី​៥០​​ទៅ​៦០​នាក់​អាច​កប់​ជាប់​។​ សម្រាប់​ពេល​នេះ​មនុស្ស​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ទីនោះ​។

នា​ថ្ងៃ​ទី​១ ​តុលា​ រដ្ឋាភិបាល​និយាយ​ថា ឆ្លៀតឱកាស​មានការ​រញ្ជួយ​ដី​អ្នកទោស​ដល់​ទៅ​១២០០​នាក់​បាន​រត់​ចេញពី​ពន្ធនាគារ​៣​ផ្សេង​គ្នា​នៅ​ឥណ្ឌូ​ណេ​ស៊ី​។ ហើយ​​អ្នកទោស​ទាំង​នេះ​ស្វែងរក​មធ្យោបាយ​រត់​ចេញពី​គុក​មាន​មនុស្ស​ណែនណាន់តាន់តាប់​នៅ​ក្រុង​ប៉ា​លូ​ និង​ក្រុង​ដុ​ង​ហ្គា​ឡា​ជិតខាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ