ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​មិន​ចង់​ទេ ! ទាំង​ពីរ​នាក់​នេះ​មិនធម្មតា​ឡើយ​ល្មម​បាន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ស​ន្និ​សិ​ទ​ព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​០២​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ មុខសញ្ញា​ឆក់​សម្ភារ​ភ្ញៀវ​ទេសចរ​ដ៏​សកម្ម ដែល​ឆក់​ទ្រព្យសម្បត្តិ​ពី​ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ស​ន្និ​សិ​ទ​ព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​០២​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ មុខសញ្ញា​ឆក់​សម្ភារ​ភ្ញៀវ​ទេសចរ​ដ៏​សកម្ម ដែល​ឆក់​ទ្រព្យសម្បត្តិ​ពី​ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់ នៅ​ចំណុច​ភ្លើងស្តុប​អូរ​ទី​០១ ភូមិ​០១ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ។

លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មក ហើយ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្ត​ព្រះ​សីហ​នុស​ហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​០១-០២ និង​កម្លាំង​នគរបាល​អធិការ​រ​ដ្ឋា​ន​ក្រុងព្រះសីហនុ​បាន​ដេញ​ស្ទាក់​ចាប់​ទាំង​រត់​ប៉ផាប់​ពភីង​ចាប់​បាន​ភ្លាម​ៗ​នៅ​ខាង​មុខ​រោងចក្រ​ស្រា​បៀរ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​លេខ​០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក ស៊ុត សំ​អុ​ន បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយ​អនុវត្ត​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដូច​ជា ក្រសួងមហាផ្ទៃ និង​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ក៏​ដូច​ជា បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​យ៉ាងណា​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ។

ជនសង្ស័យ​ទាំង​០២​នាក់​ដែល​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​មានឈ្មោះ​ទី​០១- ឈ្មោះ ចាប បញ្ញា ហៅ​(​ញ៉ា​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ទី​០២- ឈ្មោះ ញ៉េ​ប រ៉ាវ​ន្ត័ ហៅ​(​ពុ​យ​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដូច​គ្នា ។

នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​នគរបាល​ដកហូត​បាន​វត្ថុ​តាង​ដែល​ជា​ផល​នៃ​អំពើរ​លួច​មាន ម៉ូតូ​មួយ​គ្រឿង C125 សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1D-1519 ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។ កាបូបស្ពាយ​ចំហៀង​០១ ពណ៌​ទឹកប្រាក់ ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​VIVO ពណ៌​ខ្មៅ និង​កូនសោ​០១ ។

ចំពោះ​ជនសង្ស័យ និង​វត្ថុ​តាង​កម្លាំង​នគរបាល​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ