ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ ជុង​អ៊ុ​ន ​ធ្វើ​អំណោយ​ឆ្កែ​២​ក្បាល​ដល់​លោក ​MOON

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន បាន​ធ្វើ​អំណោយ​ជូន​ដល់​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក​ MOON JAE IN​ នូវ​ឆ្កែ​ពូជ​…

ប្រទេស​កូរ៉េ​ទាំង​២ ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន បាន​ធ្វើ​អំណោយ​ជូន​ដល់​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក​ MOON JAE IN​ នូវ​ឆ្កែ​ពូជ​ PUNGSAN​ ជា​ពូជ​ឆ្កែ​ប្រមាញ់​​សម្បុរ​ស​២​ក្បាល ដែល​នោះ​ជា​សញ្ញា​ថ្មី​នៃ​ការ​ខិតចូល​ជិត​គ្នា​រវាង​កូរ៉េ​ទាំង​២​។

លោក​គី​ម ​ជុង​អ៊ុ​ន ​និង​លោក​ MOON JAE IN បាន​ជួប​គ្នា​ជា​លើក​ទី​៣​នា​ឆ្នាំ​នេះ កាលពី​ពាក់​កណ្ដាល​ខែកញ្ញា ហើយ​នោះ​ជា​លើក​ដំបូង​ដែល​ប្រមុខរដ្ឋ​កូរ៉េ​ខាងត្បូង​១​រូប​ទៅ​កាន់​​ក្រុង​ព្យុ​ង​យ៉ាង​។ ​នា​ឱកាស​នោះ​ហើយ​ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ស្នើ​ជូន​កាដូ​ឆ្កែ​ពូជ​ល្អ​២​ក្បាល​ដល់​លោក​។​

នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៣០ ​កញ្ញា ​របស់​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​។​ ហើយ​ឆ្កែ​ទាំង​២​ក្បាល​នោះ​បាន​នាំ​ឆ្លងកាត់​តំបន់​ព្រំដែន​ត្រង់​ភូមិ​ប៉ាន​មុន​ហ្សូ​ម ​កាលពី​ថ្ងៃ​ទី​២៧​ កញ្ញា មក​កាន់​កូរ៉េ​ខាងត្បូង​។

ឆ្កែ​ពូជ​ PUNGSAN​ ជា​ឈ្មោះ​នៃ​តំបន់​កូរ៉េ​ខាងជើង​មួយ ហើយ​ឆ្កែ​ពូជ​នេះ​ល្បី​ថា​ ជា​ឆ្កែ​ដែល​ស្មោះត្រង់​បំផុត ​និង​មាន​ទេព​កោសល្យ​ខាង​ប្រមាញ់​សត្វ ដោយ​វា​អាច​តាម​ប្រមាញ់​​ខ្លា​ទៀត​ផង​។ ហើយ​​ពូជ​ឆ្កែ​នោះ​ជា​ផ្លូវការ​ចាត់ទុកជា​និមិត្តរូប​ជាតិ​នៅ​កូរ៉េ​ខាង​ជើង​។​ លោក ​MOON ជា​អ្នក​ស្រឡាញ់​សត្វ​ស្រាប់​នឹង​ឲ្យ​ពួក​វា​រស់នៅ​ជាមួយ​ឆ្កែ​របស់​លោក​ឈ្មោះ​ TORI ដែល​លោក​យក​មក​ចិញ្ចឹម​នៅ​វិមាន​ប្រធានាធិបតី ២​ខែ​ក្រោយ​លោក​ឡើង​កាន់​អំណាច​។

ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង ផ្ដល់​កាដូ​ជា​ឆ្កែ​ពូជ ​PUNGSAN​
ដល់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​មួយ​រូប​នោះ​។ ​កាលពី​ឆ្នាំ​២០០០​ លោក​គី​ម ​ជុង​អ៊ី​ល​ឪពុក​​លោក​គី​ម​ ជុង​អ៊ុ​ន ធ្លាប់​ផ្ដល់​ជូន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​សម័យ​កាលនោះ​លោក​KIM DAE JUNG ​នូវ​ឆ្កែ​ពូជ ​PUNGSAN ២​ក្បាល​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ