ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទីប្រឹក្សា​លោក​ត្រាំ​ម្នាក់​លាត​ត្រដាង​ធ្លាប់​ត្រូវ​គេ​រំលោ.ភ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ ​CNN ដើម្បី​ការពារ​លោក​BRETT KAVANAUGH​ បេក្ខជន​ប្រធាន​តុលាការ​កំពូល របស់​លោក​ដូ​ណា​ល់​ ត្រាំ ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ។…

សហរដ្ឋអាមេរិក ៖ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ ​CNN ដើម្បី​ការពារ​លោក​BRETT KAVANAUGH​ បេក្ខជន​ប្រធាន​តុលាការ​កំពូល របស់​លោក​ដូ​ណា​ល់​ ត្រាំ ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ។ លោកស្រី​ KELLYANNE CONWAY ​ទីប្រឹក្សា​ជំនិត​​ម្នាក់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក បាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៣០​ កញ្ញា​ ថា រូប​លោក​ស្រី​​ផ្ទាល់​ក៏​ជា​អ្នក​រង​គ្រោះ​ដោយ​ការ​ចាប់រំលោភ​រួម​ភេទ​ម្នាក់​ដែរ​។

ពេល​អ្នកកាសែត​លោក​ JAKE TAPPER ​សួរ អតីត​នាយិកា​នៃ​យុទ្ធនា​ឃោសនា​បោះ​ឆ្នោត​​របស់​លោក​ត្រាំ​រូប​នេះ​ពន្យល់​ថា គេ​មិន​ត្រូវ​យក​រឿង​រំលោភ​រួម​ភេទ​មក​ឡូ​កឡំ​នឹង​នយោបាយ​ឡើយ​។ ​ខ្ញុំ​មាន​ក្ដី​អាសូរ​ច្រើន​សម្រាប់​បណ្ដាជន​រង​គ្រោះ​ដោយ​ការ​រំលោភ​រួម​​ភេទ ការ​បៀតបៀន​ផ្លូវភេទ​ និង​ការ​រំលោភ​បំពាន​។​

ក្រោយ​នៅ​ស្ងៀម​បន្តិច​លោកស្រី​ថា ខ្ញុំ​ក៏​ជា​ជន​រង​គ្រោះ​ម្នាក់​នៃ​ការ​ចាប់រំលោភ​រួម​ភេទ​ដែរ​។ ​គេ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​សីលធម៌​របស់​ខ្លួន​ផ្ទាល់​។ ​ខ្ញុំ​មិន​ឲ្យ​ចៅក្រម​លោក​KAVANAUGH​ ឬ​នរណា​ម្នាក់​ជា​អ្នក​ទទួលខុសត្រូវ​លើ​រឿង​នោះ​ឡើយ​។​​គេ​ត្រូវ​តែ​មាន​ការ​ទទួលខុសត្រូវ​លើ​សីលធម៌​របស់​ខ្លួន​ផ្ទាល់​។

មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ហ៊ាន​និយាយ​បែប​នេះ​របស់​លោកស្រី ​KELLYANNE CONWAY លោក​JAKE TAPPER ​បាន​សម្ដែង​ក្ដី​អាណិត​។​ លោក​ថា ​ខ្ញុំ​មានការ​ស្រងាក​ចិត្ត​ខ្លាំង​ណាស់ ចំពោះ​ការ​ឈឺចាប់​ដែល​លោកស្រី​ទទួល​រង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ