ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

8​ខែ​ឆ្នាំ​នេះ ភ្ញៀវ​អន្តរជាតិ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថយ​ចុះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ គិត​ត្រឹម​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​បរទេស​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ប្រមាណ​ជាង​៣១,២​ម៉ឺន​នាក់ ថយ​ចុះ​៨,១៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ ។…

បន្ទាយ​មាន​ជ័យ ៖ គិត​ត្រឹម​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​បរទេស​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ប្រមាណ​ជាង​៣១,២​ម៉ឺន​នាក់ ថយ​ចុះ​៨,១៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ ។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទីរ​រូប​នេះ​បាន​ប្រាប់​កោះសន្ដិភាព​ថា ភ្ញៀវ​ទេសចរ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រយៈពេល​៨​ខែ​ក្នុងឆ្នាំនេះ មាន​ចំនួន​៣១២.៣៧៧​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​៣៤០.០៩២​នាក់ ពោល​គឺ​ថយ​ចុះ​៨,១៥%​។ ដោយឡែក ក្នុង​ខែសីហា​កន្លង​មកនេះ ភ្ញៀវ​អន្តរជាតិ​ចូល​មក​មាន​ចំនួន​៣៣.៤៧២​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ចំនួន​៤០.៨៤១​នាក់ ថយ​ចុះ​១៨,០៤% ។

លោក​បន្ដ​ថា ៖« ភ្ញៀវ​អន្តរជាតិ​ទាំងនោះ មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ទាំង​នៅ​ក្នុង​តំបន់ និង​មក​ពី​អឺរ៉ុប ដូច​ជា ថៃ ឡាវ ចិន វៀតណាម រុ​ស្ស៊ី និង​បារាំង​ជាដើម ហើយ​ពួក​គេ​បាន​ចូល​មក​ទស្សនា​នៅ​តាម​រមណីយដ្ឋាន និង​តំបន់​ប្រសាទ​នានា​នៅ​ក្នុង​ខេត្ត មុន​នឹង​បន្ដដំណើរ​ឆ្ពោះទៅ​កាន់​គោលដៅ​ទេសចរណ៍​ផ្សេង​ទៀត »​។
លោក​បញ្ជាក់​ថា ៖« ការ​កើនឡើង​ឬ​ថយ​ចុះ​នៃ​ចំនួន​ភ្ញៀវ គឺ​ទៅ​តាម​រដូវ ពិសេស​ពេល​នេះ ដោយសារ​តែ​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ជា​ពេល​ដែល​ភ្ញៀវ​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ​ដែរ តែ​ចំនួន​ភ្ញៀវ​នឹង​កើនឡើង​វិញ ចាប់ពី​ខែវិច្ឆិកា ដល់​ខែមេសា ខាង​មុខ »​។

ខេត្តបន្ទាយមានជ័យ​មាន​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ​ជា​ច្រើន ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា ដូច​ជា ប្រាសាទបន្ទាយឆ្មារ​, អាង​ទឹក​ត្រពាំង​ថ្ម​, សួន​ស្នេហ៍​ជនបទ និង​រមណីយដ្ឋាន ព្រមទាំង​តំបន់​ប្រាសាទបុរាណ​ជា​ច្រើន​ទៀត ។

ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ កំពុង​ផ្ដល់​ចំណូល​ដោយ​ផ្ទាល់ និង​ប្រយោល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ព្រមទាំង​បង្កើត​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ ។

ដើម្បី​បន្ដ​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ឲ្យ​ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដ៏​សំខាន់​មួយ​នេះ​កាន់តែ​មាន​កំណើន​ថែម​ទៀត បច្ចុប្បន្ន​នេះ​មន្ទីរ​បាន​យកចិត្តទុកដាក់​ទៅ​លើ​ការ​ផ្ដល់​សេវាកម្ម និង​បំពេញបែបបទ​នានា ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ និង​ជៀសវាង​ការ​ថ្នាំងថ្នាក់​ណាមួយ​កើតឡើង ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ