ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​ជាង​៣០០​នាក់​​ពុល​ស្រា​

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ផ្នែក​ជួយ​សង្គ្រោះ​អ៊ី​រ៉​ង់​បាន​​រាយការណ៍​​កាលពី​ថ្ងៃ​ទី​ ៣០​ កញ្ញា​ ឱ្យ​ដឹង​​ថា មនុស្ស​២៧​នាក់​ស្លាប់​ ហើយ​ជាង​៣០០​នាក់​ទៀត​បាន​ពុល ក្រោយ​ផឹកស្រា​រត់ពន្ធ​នៅ​ប្រទេស​​នេះ ទោះបី​ជាស្រា​នៅ​ទីនោះ​ហាម​មិន​ឲ្យ​ផឹក​…

ប្រទេស​អ៊ី​រ៉​ង់ ៖ ផ្នែក​ជួយ​សង្គ្រោះ​អ៊ី​រ៉​ង់​បាន​​រាយការណ៍​​កាលពី​ថ្ងៃ​ទី​ ៣០​ កញ្ញា​ ឱ្យ​ដឹង​​ថា មនុស្ស​២៧​នាក់​ស្លាប់​ ហើយ​ជាង​៣០០​នាក់​ទៀត​បាន​ពុល ក្រោយ​ផឹកស្រា​រត់ពន្ធ​នៅ​ប្រទេស​​នេះ ទោះបី​ជាស្រា​នៅ​ទីនោះ​ហាម​មិន​ឲ្យ​ផឹក​ ហើយ​បើ​ផឹក​ត្រូវ​មានទោស​ឧក្រិដ្ឋ​ក៏​ដោយ​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់ ​IRNA​ ថា អ្នក​ពុល​ស្រា​ប្រមាណ​ជា​១៧៦​នាក់​ស្ថិត​នៅ​មន្ទីរពេទ្យ​នៅឡើយ​។ ទោះ​មានការ​ហាមឃាត់​មិន​ឲ្យ​ផឹកស្រា​ក្នុង​ប្រទេស​អ៊ិស្លាម​នោះ​ និង​ការ​ចាប់​រឹបអូស​ស្រា​រត់ពន្ធ​ញឹកញាប់​របស់​ប៉ូលិស​ក្ដី ក៏​ស្រា​រត់ពន្ធ​នៅ​តែ​មាន​លក់​គ្រប់​ទីកន្លែង​នៅ​អ៊ី​រ៉​ង់​ដែរ​។

ចំណែកឯ​ទូរទស្សន៍​រដ្ឋ​អ៊ី​រ៉​ង់​វិញ​រាយការណ៍​នា​ថ្ងៃ​ទី​៣០ ​កញ្ញា​ដែរ​ថា មនុស្ស​៣​នាក់​ត្រូវ​កាត់​ទោស​ប្រហារជីវិត ដោយ​តុលារ​ពិសេស​ទទួល​បន្ទុក​តស៊ូ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញ​វត្ថុ។ ​ម្យ៉ាងវិញទៀត​មនុស្ស​៣២​នាក់​ ត្រូវ​កាត់ទោស​ដាក់គុក​ដល់​ទៅ​២០​ឆ្នាំ​ពី​បទឧក្រិដ្ឋ​សេដ្ឋកិច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ