ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រួម​កម្លាំង​សហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​ភាគី​ថៃ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ចុះ​សួរសុខទុក្ខ​របស់​ដៃគូរសម្ព័ន្ធមេត្រីភាព​រវាង​រដ្ឋបាល​ជលផល និង​ក្រុមហ៊ុន​សូ​គី​ម៉ិច ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ដល់​កងទ័ព នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ធ្វើ​ឡើង​វេលា​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ក្រោម​ការ​ដឹកនាំ​របស់​លោក អេ​ង…

ខេត្តបាត់ដំបង ៖ ការ​ចុះ​សួរសុខទុក្ខ​របស់​ដៃគូរសម្ព័ន្ធមេត្រីភាព​រវាង​រដ្ឋបាល​ជលផល និង​ក្រុមហ៊ុន​សូ​គី​ម៉ិច ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ដល់​កងទ័ព នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ធ្វើ​ឡើង​វេលា​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ក្រោម​ការ​ដឹកនាំ​របស់​លោក អេ​ង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​, លោក​សេន រ៉​ន តំណាង​អគ្គនាយក​ក្រុមហ៊ុន​សូ​គី​ម៉ិច ។

ដោយ​មានការ​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥, លោក​ឧត្តមសេនីយ៍ទោ​ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ និង​មេបញ្ជាការ​រង នាយការិយាល័យ​សរុប​រួម​ចំនួន​៥០​នាក់ ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​បញ្ជាក់​ថា តួនាទី​កងទ័ព គឺ​មាន​ភារកិច្ច​ការពារ​ជាតិ​ថែរ​រក្សាសុខ​សន្តិភាព​ដែល​យើង​រកបាន​ទាំង​លំបាក​មកនេះ កុំ​ឲ្យ​បាត់បង់​ទៅ​វិញ សំខាន់​នៅ​ជាប់​ព្រំប្រទល់​ដែន​ជាមួយ​ប្រទេស​ជិតខាង​យើង បាន​រួម​កម្លាំង​សហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​ភាគី​ថៃ ដោយ​ផ្តោត​លើ​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើត​មាន​ឡើង​ជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ត​ទៀត​ថា គ្រប់​អ្វី​ៗ​ដែល​កងទ័ព​យើង​បាន​ដំណើរការ​ល្អ​កន្លង​មក​នោះ គឺ​ដោយសារ​មាន​ចំណែក​ស្មារតី ឆន្ទៈ ស្នេហា ស្រឡាញ់​ប្រទេស​ជាតិ​យើង​ពី​ដៃគូ​សម្ព័ន្ធមេត្រីភាព​ជួយ​ជ្រោមជ្រែង គ្រប់​តាម​បណ្តា​អង្គភាព​កន្លង​មក​ដែរ​នេះ គឺជា​សកម្មភាព​បាន​បញ្ជាក់​ថា យើង​រួម​គ្នា​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ទទួល​បាន​រហូត​ដល់​សព្វ​ថ្ងៃនេះ ហើយ​នៅ​ចុងឆ្នាំ​នេះ កម្មវិធី​របស់​កងទ័ព​មាន​ច្រើន​ដែល​ក្រសួងការពារជាតិ​បាន​រៀបចំ​បុណ្យ​ដ៏​ធំ​មួយ​កសាង​វិមាន​ឈ្នះ​- ឈ្នះ ដើម្បី​រំលឹក​ខួប​ជ័យ​ជំនះ​គំរប់​២០​ឆ្នាំ និង​ខួប​៦៥​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កង​យោធពលខេមរភូមិន្ទ ហើយ​អបអរសាទរ​ថ្ងៃ​ខួប​៧​មក​រា​ផង​ដែរ ដោយ​កងកម្លាំង​យោធភូមិ​ភាគ​ទី​៥​ត្រៀម​ជំរុញ​ការ​ហ្វឹកហាត់​នៃ​ការ​បាញ់​គ្រាប់​ពិត​នៅ​ភ្នំ​វាល​ចាប លើក​ទី​៣ ដើម្បី​អបអរសាទរ និង​គំរោង​អញ្ជើញ​គ្រប់​ដៃគូ​សម្ព័ន្ធមេត្រីភាព​ទាំងអស់​មក​ចូលរួម​ផង​ដែរ ។

លោ​កអេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា​បាន​ថ្លែង​វិញ​ថា ក្នុង​នាម​សមរភូមិ​ក្រាយ​ជួយ​សមរភូមិ​មុខ ដោយ​ស្មារតី​ស្រឡាញ់​ប្រទេស​ជាតិ​យើង អង្គភាព​របស់​លោក​ក៏​មាន​ចំណែក​ចូលរួម​អបអរសាទរ​ជាមួយ​បុណ្យ​សម្ភោ​ធ​វិមាន​ឈ្នះ​-​ឈ្នះ​នា​ចុងឆ្នាំ​នេះ​ផង​ដែរ ព្រោះ​កន្លង​មក​ក្នុង​នាម​ជលផល​កម្ពុជា​បាន​ជំរុញ​ការ​បណ្តុះបណ្តាល​គ្រប់​តាម​បណ្តា​អង្គភាព​តាម​ខ្សែ​ព្រំដែន​ដែល​ត្រូវការ​ជំនាញ​ផ្នែក​ចិញ្ចឹម​ត្រី និង​ផ្តល់​ពូជ​សម្រាប់​ជួយ​ផ្នែក​ជីវភាព​ក្នុង​ជួរ​កងទ័ព ក្នុង​គ្រួសារ​កងទ័ព​រហូត​អាច​បន្សល់​បាន​ទៅ​លក់​នៅ​ទីផ្សារ​បន្ថែម​ទៀត ។ លោក​បាន​បញ្ជាក់​បន្តិច​អំពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក គឺ​មាន​តែ​ការ​ជួយ​ជំរុញ​ដំណើរការ​ល្អ​បន្ថែម​ទៀត ដែល​ចុងឆ្នាំ​នេះ និង​ផ្តល់​ជំនួយ​មក​ប្រមាណ​២៣​លាន​ដុល្លារ​បន្ថែម​ទៀត និង​ថវិកា​ផ្សេង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ចំនួន​៨៧​លាន​ដុល្លារ ក្នុង​នោះ​វិស័យ​ជលផល​ទទួល​បាន​៤៥​លាន​ដុល្លារ ក្នុង​ការ​សហការ​រួម​គ្នា​ជាមួយ​បណ្តា​អង្គការ ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផ្សេង​ៗ​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក និង​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​ណា​ដែល​មានការ​រាំងស្ទះ​ជាមួយ​វិស័យ​នេះ ។

ជា​ចុង​ក្រោយ​ក៏​មានការ​ប្រគល់​អំណោយ​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ​មាន អង្ករ​៤០​កា​រ៉ុ​ង​, មី​៥០​កេស​, ទឹកត្រី​៥០​យួរ​, ទឹក​ផ្លែ​ឈើ​៣០​កេស​, ត្រីងៀត​៥០​គីឡូក្រាម , ឆៃប៉ូវ​១០០​គីឡូក្រាម , អន្សមចេក​-​ជ្រូក​, នំ​បត់​, នំគម​៧០០​នំ​, ថវិកា​១០​លាន​រៀល​, ដែល​សរុប​ជា​រួម​ទាំងអស់​២០​លាន ៨៨​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ