ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា25លាន​ដុល្លារ​នឹង​ត្រូវ​ប្រើសម្រាប់​កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​បុ​ស្តុ​ន រដ្ឋ​ម៉ា​ស្សាជូ​សេ​ដ ​៖ មូលនិធិ GE នា​ថ្ងៃ​ទី 28 ខែកញ្ញា ឆ្នាំ 2018…

ទីក្រុង​បុ​ស្តុ​ន រដ្ឋ​ម៉ា​ស្សាជូ​សេ​ដ ​៖ មូលនិធិ GE នា​ថ្ងៃ​ទី 28 ខែកញ្ញា ឆ្នាំ 2018 ប្រកាស​ជា​ផ្នែក​​ចុង​ក្រោយ​ជាមួយ​ថវិការ 25 លាន​ដុល្លារ​របស់​ខ្លួន ចំពោះ​ការ​វះកាត់​ប្រកបដោយ​សុវត្ថិ​ភាព​ទូ​ទាំង​ពិភពលោក ដោយ​គាំទ្រ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិប​តេយ្យ​​ឡាវ ជាដើម​។

ការ​វិនិយោគ​នេះ​មាន​សារសំខាន់​ក្នុង​ការ​ព​ន្លឿ​ន​ការ​ទទួល​បាន​សេវា វះកាត់​នៅ​តំបន់​អាស៊ី​​អាគ្នេយ៍ ខណៈ​ដែល​តំបន់​នេះ​មាន​កម្រិត​នៃ​ការ​វះ កាត់​ទាប​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក ដែល​បច្ចុប្បន្ន 97% នៃ​ប្រជាជន​ក្នុង​តំបន់​មិន​អាច​ទទួល​បាន ការ​វះកាត់​ដោយ​សុវត្ថិភាព​។

នៅ​ក្នុង​សម័យប្រជុំ​លើក​ទី 73 នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ មូលនិធិ GE បាន​​សហការ​ជា​ផ្លូវការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ប្រព័ន្ធ​វះកាត់ តាម​រយៈ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​​គាំទ្រ​ផ្នែក​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​។

វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០​នេះ នឹង​សហការ​ជាមួយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដើម្បី​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​មួយ​ដែល​នឹង​អភិវឌ្ឍ​ធនធាន​ជំនាញ​ផ្នែក​វះកាត់​។

កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ កំពុង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​វះ​កាត់ ដើម្បី​ផ្តល់​ការ​វះកាត់​សំខាន់​ៗ​ប្រកប​ដោយ​សុវត្ថិភាព និង​ទូលំទូលាយ​។ លោក Ann Klee ប្រធាន​មូលនិធិ GE បាន​លើក​ឡើង​ថា «​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ផ្តោត​ទៅ លើ​ការ​​កសាង​សមត្ថភាព​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​បន្ត​កែ​លម្អ​ការ​វះកាត់​យូរ​អង្វែង នៅ​ក្នុង​ពេល​​អនាគត​។

«​រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​លើកកម្ពស់​គុណភាព និង​បង្កើន​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខ​ភាព​នៅ​ក្នុង​ប្រទេស ហើយ​មូលនិធិ GE រីករាយ​ក្នុង ការ​សហការ​ជាមួយ​ក្រសួង​សុខ​ភិ​បាល ដើម្បី​លើកកម្ពស់​ផ្នែក​វះកាត់​នេះ​»​។

ឯក​ឧត​ម្ត​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា «​យើង​មាន​ក្តី​រំភើប​រីករាយ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​អាគ្នេយ៍ ​ដើម្បី​ដំណើរការ​កម្មវិធី​វះកាត់​ប្រកបដោយ​សុ​វ​តិ្ថ​ភាព​នេះ​។ វា​ផ្តល់​នូវ​ឱកាស​បណ្តុះបណ្តាល​ថ្មី សម្រាប់​ក្រុម​គ្រូ​ពេទ្យវះកាត់​បច្ចុប្បន្ន​របស់​យើង – កម្មវិធី​នេះ​ក៏​នឹង​គាំទ្រ​បន្ថែម​ទៀត​ហើយ​សង្ឃឹម​ថា ​នឹង​ព​ន្លឿ​ន​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​សាកល​នា​ពេល​អនាគត​ខា​មុខ​នេះ​»​។

កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 2015 ជា​មួយ​នឹង​គោលដៅ​កាត់​បន្ថយ​ការ​ស្លាប់ ដែល​អាច​បង្ការ​បាន និង​ការ​ព​ន្លឿ​ន​ការ​ទទួល​បាន​សេវា​​វះកាត់​ប្រកបដោយ​សុវត្ថិភាព និង​ការ​ប្រើ​ថ្នាំ​សណ្តំ​នៅ​ទូ​ទាំង​ពិភពលោក​។

គោលបំណង សំខាន់​ៗ​របស់​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 គឺ​៖

​១- ឥទ្ធិពល​ ៖ កាត់​បន្ថយ​ការ​ស្លាប់​ដែល​អាច​បង្ការ​បាន​ពី​លក្ខខណ្ឌ​ជម្ងឺ​ដែល​អាច​ព្យា​បាល​ដោយ​ការ​វះកាត់​ដោយ​បង្កើន គុណភាព​នៃ​ការ​ថែទាំ និង​បង្កើន​ចំនួន​នៃ​ការ​វះកាត់​ក្នុង​​កន្លែង​វះកាត់ ដែល​គាំទ្រ​ដោយ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020​។

​២- ភាព​ច្ឋៃ​ប្រឌិត​៖ ណែនាំ និង​សាកល្បង​គំរូ​ប៉ិនប្រសព្វ​សម្រាប់​ការ​អនុវត្ត​ក្នុង​វិស័យ​សុខភាព​ជាស​កល និង

​៣- ការ​ពង្រីក​៖ កសាង និង​ពង្រឹង​ប្រព័ន្ធ​អេកូ​សាស្ត្រ​ប្រកបដោយ​និរន្ត​ភាព​សម្រាប់​ការ​វះកាត់ សង្គ្រោះ​បន្ទាន់ និង​សំខាន់ នៅ​ក្នុង​តំបន់​ក្រីក្រ​។

កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ប្រទេស​អេត្យូ​ពី​នៅ​ឆ្នាំ 2016 និង​នៅ​ប្រទេស តង់​ហ្សា​នី ​នៅ​ឆ្នាំ 2017​។ គំនិត​ផ្តួចផ្តើម​នេះ​បាន​ជួយ​​គាំទ្រ​ដល់​រដ្ឋាភិបាល​អេ​ត្យូ​ពី និង​តង់​ហ្សា​នី ដើម្បី​បង្កើតយុទ្ធសាស្ត្រ វះកាត់​ថ្នាក់​ជាតិ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ការ​សង្គ្រោះ​ជីវិត​តាម​រយៈ​ការ​វះកាត់ និង ផែនការ​វះកាត់ សម្ភព និង​ថ្នាំស្ពឹក​ជាតិ​។

តាម​រយៈ​កម្មវិធី​របស់​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 មន្ទីរពេទ្យ​បឋម​ជាក់​លាក់​នានា​បាន​បង្កើន​បរិមាណ នៃ​ការ វះកាត់​ដល់​ទៅ 50% និង​កាត់​បន្ត​យ​អត្រា​មរណ​ភាព និង​អត្រា ឆ្លង​មេរោគ​ដល់​ទៅ​មួយ​ភាគ​បី​។

មាន​បុគ្គលិក​ជាង 1200 នាក់​នៅ​អាហ្វ្រិក​ខាងកើត កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ផ្តល់​លទ្ធភាព​ឱ្យ​ក្រុម​វះកាត់​នានា​ធ្វើការ​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ អនុវត្ត​មាន​ឧត្ត​មា​នុ​វត្ត​នានា​ដូច​ជា អនុវត្ត​តាម​នីតិវិធី​វះកាត់​ប្រកបដោយ​សុ​វ​តិ្ថ​ភាព​របស់ អង្គការ សុខភាព​ពិភពលោក ជួសជុល និង​សម្អាត ឧបករណ៍​វះកាត់​ប្រើ​សើរ​ជាង​មុខ​។

ការ​វិនិយោគ​របស់​មូលនិធិ GE ក្នុង​ការ​វះកាត់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​អនុវត្ត​បន្ត​លើ​ការងារ​អស់​រយៈ​ពេល​ជាង 10 ឆ្នាំ​នៅ​ក្នុង​តំបន់ ដើម្បី​កែ​លម្អ​ការ​ទទួល​បាន​សេវា​ថែទាំ​សុខ​ភាព​ដែល​មានគុណ​ភាព របស់​សហគមន៍​ជនបទ និង​សហគមន៍​ងាយ រង​គ្រោះ​។

ក្នុងអំឡុងពេល​នោះ ក្រុមហ៊ុន GE និង​មូលនិធិ GE បាន​ផ្តល់​ថវិកា​ចំនួន 12 លាន​ដុល្លារ ដើម្បី​នាំ​យក​ឧបករណ៍​វេជ្ជសាស្ដ្រ​ទំនើប​ៗ បង្កើត​កម្មវិធី​បណ្តុះ បណ្តាល​បច្ចេកទេស​ប្រើ​ប្រាស់​សម្ភារៈ​បរិក្ខារ​ជីវ​វិ​ជ្ជ​សាស្ត្រ (BMET) ដោយ​សហការ​ជាមួយ​សាកល​វិទ្យា​ល័យ Duke និង​អង្គការ​សុខភាព​វិស្វកម្ម​ពិភពលោក ហើយ​បង្កើន​លទ្ធភាព​ទទួល​ទឹក​សុវត្ថិ​ភាព ដោយ​ឧបត្ថម្ភ​ប្រព័ន្ធ​ប​ន្សុ​ត​ទឹក ជាមួយនឹង​ការ​បណ្តុះបណ្តាល​សម្រាប់​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នានា​។ កម្មវិធី នេះ​បាន​គាំទ្រ​ដល់ មន្ទីរពេទ្យ​ជាង 40 នៅ​ក្នុង​ខេត្ត​ចំនួន 25 ។

សូម​បញ្ជាក់​ថា​ «​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020» បំពេញបន្ថែម​យ៉ាង​ល្អ​ប្រសើរ​លើ​កម្មវិធី​ថែទាំ​សុខភាព​ដែល​គាំទ្រ​ដោយ មូលនិធិ GE ដែល​យើង​បាន​ចាប់ផ្តើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2009​។

លោក លឹ​ម តារា​រិ​ទ្ធិ ប្រធាន​តំណាង​ក្រុមហ៊ុន GE ​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា «​ខណៈ​ដែល​គំនិត​ផ្តួចផ្តើម​នេះ​ផ្តោត​សំខាន់ លើ​ការ​ផ្តល់​នូវ​ការ​ព្យាបាល​ចាំបាច់ ដូច​ជា​​ការ​បណ្តុះបណ្តាល និង​ឧបករណ៍​វិ​ជ្ជ​សាស្ត្រ​ទៅ​ឱ្យ​មន្ទីរពេទ្យ​ដែល​ខ្វះ​ធនធាន កម្មវិធី​ដែល​ផ្តោត​លើ​ជំនាញ​ឯកទេស នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍ រយៈពេល​វែង​សម្រាប់​ក្រុម​គ្រូ​ពេទ្យ​វះកាត់​របស់​យើង​នៅ​ទូ​ទាំង​ប្រទេស​»​។

កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ៖ កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 នាំ​មក​នូវ​ភាព​ប៉ិនប្រសព្វ ឯកទេស​សកល និង​បទ​ពិសោធ​ក្នុងស្រុក ដើម្បី​ធ្វើ​ឱ្យ ការ​វះកាត់​មាន​សុវត្ថិភាព និង​ទូលំទូលាយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។

ដោយ​ធ្វើការ​នៅ​ទូ​ទាំង​ទ្វីបអាហ្វ្រិក និង​អាស៊ី​ខាងត្បូង គំនិត​ផ្តួចផ្តើម​នេះ​បណ្តុះ​បណ្តាល​​បុគ្គលិក​ផ្នែក​វះកាត់ គាំទ្រ​ដល់​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ប្រព័ន្ធ​វះកាត់​ជាតិ និង​បង្កើត​​ដំណោះ ស្រាយ​ដែល​អាច​ពង្រីក​ទៅ​តំបន់​ផ្សេង ចំពោះ​ឧបសគ្គ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​។

កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ត្រូវ​បាន​រៀបចំ​ឡើង​ដោយ Dalberg អនុ​វត្ត​ដោយ Jhpiego កម្មវិធី​វះកាត់​សកល និង​ការ​ផ្លាស់​ប្តូរ​សង្គម​របស់​សាកល វិទ្យាល័យ​ហា​វឺ​ដ អង្គការ​ជំនួយ​អន្ដរជាតិ ព្រមទាំង​អង្គការ​សង្គម​វិជ្ជាជីវៈ​ក្នុងស្រុក និង​សាកលវិ​ទ្យា​ល័យ​​នានា​។ គំនិត ផ្តួចផ្តើម​នេះ​ត្រូវ​បាន​ផ្តល់ ថវិកា​ដោយ​មូលនិធិ GE ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ