ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរម៉ាគគោកមិនធ្វើ ពួកគាត់​បែរជាជ្រើសរើស​យក​របរ​នេះ​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ ២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង ចុះ​បង្ក្រាប​បទ​រក្សា​ទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ ២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង ចុះ​បង្ក្រាប​បទ​រក្សា​ទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

និង​នៅ​ចំណុច​លើ​ដងផ្លូវ​ភូមិ​ថ្នល់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន រួច​យក​មក​សួរ​នៅ​កា​រិយា​ល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៥​នាក់​មាន ១-​ឈ្មោះ តន់ រឹទ្ធិ​ស័​ក្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​រក្សា​ទុក​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ២-​ឈ្មោះ ហាន មាស​ហូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​(​រក្សា​ទុក​និង​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

៣-​ឈ្មោះ ចាន់ វេហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​កណ្តាល​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក ភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ (​ជា​អ្នក​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៤-​ឈ្មោះ ថី ឧត្តម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​អ្នក​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​៥-​ឈ្មោះ ងួ​ន ដា​រ៉ា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​(​ជា​អ្នក​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​(​មេ​តំ​ហ្វេ​តា​មីន​)​ចំនួន​៥​កញ្ចប់ ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង និង​រថយន្ត​ចំនួន​១​គ្រឿង ម៉ាក​កាម​រី​ចង្កូត​ស្តាំ ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​សៀមរាប​២A-៣៥៥២​។

បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ