ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​ហ្វី​លី​ពី​ន​កើន​លើស​130​ប៊ី​លាន​ដុល្លារ​

5 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ បំណុល​របស់​រដ្ឋាភិបាល​ប្រទេស​ហ្វី​លី​ពី​ន​បាន​កើន​ដល់​ប្រមាណ​១៣១​ប៊ី​លាន​ដុល្លារ​កាលពី​៨​ខែ​ដំបូង​នា​ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​មាន​កម្ចី​ពី​បរទេស​ជា​ច្រើន ។ ទិន្នន័យ​ដែល​ចេញពី​ការិយាល័យ​រតនាគារ​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា បំណុល​សរុប​បាន​កើនឡើង​១០,៥%​ពី​១១៩​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ ។ ការិយាល័យ​នេះ​បាន​បន្ត​ថា…

ទីក្រុង​ម៉ានីល ៖ បំណុល​របស់​រដ្ឋាភិបាល​ប្រទេស​ហ្វី​លី​ពី​ន​បាន​កើន​ដល់​ប្រមាណ​១៣១​ប៊ី​លាន​ដុល្លារ​កាលពី​៨​ខែ​ដំបូង​នា​ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​មាន​កម្ចី​ពី​បរទេស​ជា​ច្រើន ។
ទិន្នន័យ​ដែល​ចេញពី​ការិយាល័យ​រតនាគារ​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា បំណុល​សរុប​បាន​កើនឡើង​១០,៥%​ពី​១១៩​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ ។

ការិយាល័យ​នេះ​បាន​បន្ត​ថា បំណុល​បាន​កើនឡើង​ប្រមាណ​០,៨៦% បើ​ធៀប​នឹង ១៣០​ប៊ី​លាន​ដុល្លារ​កាលពី​ចុងខែ​កក្កដា ។  បំណុល​បរទេស​បាន​កើនឡើង​ដល់​ទៅ ៣,៦% មក​ស្មើ​៤៦,៨​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​បំណុល​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​០,៦%​ទៅ​វិញ មក​ស្មើ​៨៤,៦​ប៊ី​លាន​ដុល្លារ​។

ការិយាល័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា កំណើន​នៃ​បំណុល​បរទេស​កើត​មាន​ឡើង ព្រោះតែ​កម្ចី​បរទេស​ប្រមាណ​១,៣​ប៊ី​លាន​ដុល្លារ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​ឡើង​ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ និង​ប្រាក់​យេ​ន បាន​បន្ថែម​បំណុល​ប្រមាណ ២៦៨​លាន​ដុល្លារ និង​១,១​ប៊ី​លាន​ដុល្លារ​ទៀត​ផង ។

ការិយាល័យ​នេះ បាន​បន្ថែម​ទៀត​ថា បំណុល​បរទេស​ស្មើ​៣៥,៦%​នៃ​បំណុល​សរុប​នៅ​ចុងខែ​សីហា ខណៈ​ដែល​បំណុល​ក្នុងស្រុក​ស្មើ​៦៤,៣៧%​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ