ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ការពារ​ជំងឺ​ដែល​ចម្លង​ដោយ​មូស ឬ​សត្វល្អិត ចែក​មុង​ជ្រលក់​ថ្នាំ​ដល់​ពលរដ្ឋ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​កំពង់​សិលា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​ពលរដ្ឋ​ក្រីក្រ​ចំនួន​៤០០​គ្រួសារ មក​ពី​ឃុំ​ស្ទឹង​ឆាយ ចំនួន​១១៣​គ្រួសារ និង​មក​ពី​ឃុំ​កំពង់​សីលា​ចំនួន​២៨៧​គ្រួសារ…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​កំពង់​សិលា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​ពលរដ្ឋ​ក្រីក្រ​ចំនួន​៤០០​គ្រួសារ មក​ពី​ឃុំ​ស្ទឹង​ឆាយ ចំនួន​១១៣​គ្រួសារ និង​មក​ពី​ឃុំ​កំពង់​សីលា​ចំនួន​២៨៧​គ្រួសារ ទទួល​បាន​មុង​ជ្រលក់​ថ្នាំ​ការពារ​មូស​ដើម្បី​យក​ទៅ​ប្រើប្រាស់​។

មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត​ព្រះ​សីហ​នុ ប្រាប់​ថា ការ​ចែក​លើក​នេះ​មិនមែន​ចែក​ស្បៀងអាហារ​ទេ​ គឺ​យើង​ចែក​មុង​ជ្រលក់​ថ្នាំ​ការពារ​មូស និង​សត្វល្អិត​ចង្រៃ​ផ្សេង​ៗ ដើម្បី​ការពារ​ជំងឺ​ដែល​ចម្លង​ដោយ​មូស ឬ​សត្វល្អិត​។

ក្រៅពី​នោះ​ក៏​មាន​ចែក​ជូន​អាវ​ផង​ដែរ ដែល​អំណោយ​ទាំងនោះ​ជា​ការ​ឧបត្ថម្ភ​ពី​កាកបាទក្រហម​ខេត្ត​ក្វា​ង​ស៊ី ប្រទេស​ចិន​។ ជាមួយ​គ្នា​នេះ កាកបាទក្រហម​ខេត្ត​និង​សាលាខេត្ត​ព្រះ​សីហ​នុ បាន​រួម​គ្នា​ឧ​ប​ត្ថ​ម​ថវិកា​ម្នាក់ ៤០០០០​រៀល​ផង​ដែរ​។

លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​កិ​តិ្ត​យស​សាខា​កាកបាទក្រហម​ខេត្ត បាន​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម និង​អំពាវនាវ​អោយ​ពលរដ្ឋ​ចេះ​ថែរក្សា​សុខភាព ដេក​ត្រូវ​ដាក់​មុង​អោយ​បាន​ត្រឹមត្រូវ​ដើម្បី​កុំអោយ​មូស​ខាំ ។

ទន្ទឹមនឹង​នោះ​ លោក​បាន​ក្រើនរំលឹក​អោយ​មន្ត្រី​តាម​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​មើល​សុខទុក្ខ​ប្រជាជន និង​ជួយ​ពួក​គាត់​អោយ​បាន​ទាន់​ពេលវេលា​ក្នុង​គ្រា​មាន​អាសន្ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ