ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្តឈ្នួល របួសធ្ងន់​ស្រាល​ច្រើន​នាក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ដ​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្តឈ្នួល​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន លឿន ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ចត​ឈប់​នៅ​ក្បែរ​ចិ​ញ្ចើ​ផ្លូវ បណ្តាល​ឱ្យ​ក្រឡាប់​រង​របួសធ្ងន់​ស្រាល​ចំនួន​១៧​នាក់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០…

ខេត្ដ​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្តឈ្នួល​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន លឿន ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ចត​ឈប់​នៅ​ក្បែរ​ចិ​ញ្ចើ​ផ្លូវ បណ្តាល​ឱ្យ​ក្រឡាប់​រង​របួសធ្ងន់​ស្រាល​ចំនួន​១៧​នាក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​ឈ្មោះ សំ ចាន់​ណា ភេទ​ប្រុស អាយុ​២៧ ស្នាក់​នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ប៉ៃលិន ១C-២៣៩៥ រង​ការ​ខូចខាត​យ៉ាងដំណំ ។

ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ សុ ផៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជា​អ្នកបើកបរ​រថយន្តឈ្នួល​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AG-២៧៦៩ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តឈ្នួល​១​គ្រឿង​ម៉ាក​ស៊ី​ណា បើកបរ ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​កន្លែង​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​ដែល​កំពុង​ចត​ឈប់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ក្រឡាប់​រង​របួសធ្ងន់​ស្រាល​ចំនួន​១៧​តែ​ម្តង ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន តែ​ដោយសារ​អ្នក ខ្លះ​រង​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ត្រូវ​គ្រូពេទ្យ​បញ្ជូន​ទៅ​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ព្យាបាល​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ