ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រឹក​! ចុះ​កូន​ប្រពន្ធ​រន្ធត់​ប៉ុណ្ណា​នឹក​ស្មាន​មិន​ដល់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​បុរស​ម្នាក់​បាន​លង់ទឹក ស្លាប់ កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​មេទឹក​បឹង​តា​អាំ​ក្រោយ…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​បុរស​ម្នាក់​បាន​លង់ទឹក ស្លាប់ កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​មេទឹក​បឹង​តា​អាំ​ក្រោយ ភូមិ​ពោង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហ៊​ន គា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ពោង ឃុំ​សំបួរមាស​ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​កសិករ ។

ឮមុន​ពេល​កើតហេតុ​ដោយ​កន្លង​មក ជន​រង​គ្រោះ​បាន​ដើរ​ផឹកស៊ី​ជា​ប្រចាំ ហើយ​ស្រវឹង​រហូត​ជួនកាល​ចូល​ផ្ទះ ជួនកាល​មិន​ចូល​ផ្ទះ មិន​បាន​ជួយ​រកស៊ី​ប្រពន្ធ​កូន​ទេ (​ស្រវឹង​រហូត​) ។ លុះដល់​ថ្ងៃ​ទី​០១ ខែតុលា ២០១៨ នៅ​វេលា​ម៉ោង​៦​និង​០០​នាទី ស្រាប់តែ​ជន​រង​គ្រោះ​បាន លង់ទឹក​ស្លាប់​នៅ​បឹង​មេទឹក​តា​អាំ ចំណុច​កើតហេតុ​ខាងលើ​តែ​ម្ដង ។

ក្រោយ​ពេល​ទទួល​ដំណឹង​រួច​មក​នៅ​វេលា​ម៉ោង​៦​និង​២៤​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែតុលា ២០១៨​ជំនាញ និង​ប៉ុស្ដិ៍​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ និង​ពេទ្យ​បាន​ចុះ​ពិនិត្យ​សាកសព​នៅផ្ទះ​ជន រង​គ្រោះ នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី ឃើញ​ថា សាកសព​មាន​វត្ថុ​រាវ​លាយ​ឈាម​ចេញ​តាម​ច្រមុះ និង​មាត់ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ។

ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ។ ចំណែក​សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ