ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​CNRP ៖ តំណាង​អចិន្ត្រៃយ៍​ជប៉ុន​នៅ​UN​ខកចិត្ត​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​ជប៉ុន​បាន​ខកចិត្ត ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាល​ពេល​កន្លង​មក​ហើយ​ចង់​ឲ្យ​មានការ​សន្ទនា​ផ្នែក​នយោបាយ ។ លោក មុត ច​ន្ថា អតីត​ជំនួយការ​ផ្ទាល់​លោក​កឹ​ម…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​ជប៉ុន​បាន​ខកចិត្ត ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាល​ពេល​កន្លង​មក​ហើយ​ចង់​ឲ្យ​មានការ​សន្ទនា​ផ្នែក​នយោបាយ ។

លោក មុត ច​ន្ថា អតីត​ជំនួយការ​ផ្ទាល់​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៨​ថា ជប៉ុន​ខកចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​មានការ​សន្ទនា​នយោបាយ ។ លោក​បាន​សររ​សេ​រលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា លោក Ken Okaniwa តំណាង​អចិន្ត្រៃយ៍​រាជាណាចក្រ​ជប៉ុន​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​គាំទ្រ​របាយការណ៍​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​អ្នករាយការណ៍​ពិសេស នៅ​មានការ​ប្រឈម​មួយ​ចំនួន ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ប្រកបដោយ​និរន្តរភាព ។

លោក​តំណាង​អចិន្ត្រៃយ៍​ក៏​មាន​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ខែកក្កដា​ព្រោះ​ជប៉ុន​បញ្ជាក់​គោល​ជំហរ​ជា​មុន​យ៉ាង​ច្បាស់​ថា ការ​បោះ​ឆ្នោតជាតិ​នេះ​ត្រូវ​តែ​រៀបចំ​ឡើង​ក្នុង​លក្ខណៈ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​អនុវត្ត​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​សន្ទនា​ក្នុង​ចំណោម​ភាគី​នយោបាយ​ពាក់ព័ន្ធ និង​ការ​ការពារ​សេរីភាព និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

សូម​ជម្រាប​ថា ការ​ទោះបីជា​ការ​មាន​លើក​ឡើង​យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា កម្ពុជា​មាន​អធិបតេយ្យភាព​ពេល​លេញ​មិន​អាច​ឲ្យ​បរទេស​លូកដៃ​ចូល​ក្នុង​កិច្ច​ផ្ទៃក្នុង​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ