ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំ​លុះ​ពិតាន​ចូល​បន្ទប់ដេក​នាង​ហើយ ប៊ិះ​បង្ក​មហន្ត​រាយ​ទៀត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នា​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​ធ្វើ​សកម្ម​​ភាព​ទំ​លុះ​ពិ​តាន​បន្ទប់​ផ្ទះ​ជួល ហើយ​ចូល​លួច​យក​លុយ​ម្ចាស់ផ្ទះ​អស់​ចំនួន​១០​ម៉ឺន​​បាត ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩​ កញ្ញា នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដូង…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នា​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​ធ្វើ​សកម្ម​​ភាព​ទំ​លុះ​ពិ​តាន​បន្ទប់​ផ្ទះ​ជួល ហើយ​ចូល​លួច​យក​លុយ​ម្ចាស់ផ្ទះ​អស់​ចំនួន​១០​ម៉ឺន​​បាត ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩​ កញ្ញា នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ ប៉ុន្តែ​អ្វី​ដែល​ប៊ិះ​នឹង​ធ្វើ​ឲ្យ​មហន្តរាយ​ធ្ងន់ធ្ងរ​នោះ ​គឺ​ជន​ដៃដល់​​ព្យាយាម​ដុត​កំទេច​បន្ទប់​ផ្ទះ​ជួល​នោះ​ទៀត តែ​មិន​បាន​សម្រេច​។

បើ​តាម​របាយ​ការ​ណ៍​នគរបាល​ស្រុក​កំ​រៀងបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ ជិន សុហេង អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​បណ្ដោះអាសន្ន​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។ ដោយ​ឡែក​ជន​រង​គ្រោះ​ឈ្មោះ ​ហេង ម៉ាច ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ខាង​​លើ​នេះ​ដែរ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នង​ការ​​​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំ​រៀង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​​ពី​ធ្វើ​សកម្មភាព​បាន​ប៉ុន្មាន​ម៉ោង​។ ជន​នេះ​បាន​គាស់​ទំ​លុះ​ពិតាន​​បន្ទប់ដេក​របស់​ជន​​រង​គ្រោះ រួច​ចុះ​ទៅ​រើ​កកាយ​លួច​យក​លុយ​ស្ត្រី​រង​គ្រោះ​អស់​ចំនួន​១០​ម៉ឺន​បាត ខណៈ​ដែល​​ស្ត្រី​រង​គ្រោះ​ចេញ​ទៅ​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​បាត់។

បើ​តាម​សមត្ថកិច្ច​​ប្រាប់​​បន្ត​ថា ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន​ភ្លាម ​ជនសង្ស័យ​ព្យាយាម​បដិ​សេធ​​ថា ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ករណី​ចូល​លួច​លុយ​ស្ត្រី​ខាងលើ​នេះ​ទេ​។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​ការ​ស្រាវជ្រាវ ដែល​មានការ​ផ្ដល់​តម្រុយ ​និង​បង្ហាញ​ស្លាកស្នាម​ខ្លះ​ពី​កម្លាំង​បច្ចេកទេស​វិទ្យា​សាស្ត្រ​ផង ទើប​ក្រោយមក​ជនសង្ស័យ​រូប​នេះ​ឆ្លើយ​សារភាព និង​បាន​ប្រគល់​ភស្ដុ​តាង​​ជូន​សមត្ថកិច្ច​វិញ​។

មន្ត្រី​បច្ចេកទេស​​និយាយ​ថា នៅ​ក្នុង​បន្ទប់​កើតហេតុ គេ​​រក​ឃើញ​ដប​សាំង​មួយ​ដប​ដែល​ភ្ជាប់​ជាមួយ​ធូប​ប៉ុន្មាន​ស​រសៃ​ទៀត​ផង ដែល​គេ​សង្ស័យ​ថា ជា​របស់​ជន​ដៃដល់​ធ្វើ​ក្នុង​គោល​បំណង​អ្វីមួយ​ក្រោយ​ពេល​ប្រព្រឹត្ត​បទល្មើស​។

បន្ទាប់​ពី​មន្ត្រី​ជំនាញ​រក​ឃើញ​ភស្ដុ​តាង​គ្រប់គ្រាន់ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​​ធ្វើ​សកម្មភាព​ចូល​បន្ទប់​ជួល​លួច​យក​លុយ​ចំនួន​១០​ម៉ឺន​បាត​នោះ​មែន​។ ជន​នេះ​​​សារ​ភាព​ទៀត​ថា ពេល​ខ្លួន​ទំ​លុះ​ពិ​តាន​ចូល​លួច​លុយ​រួច ខ្លួន​ក៏​​យក​សាំង​មួយ​ដប​ទៅ​ជាមួយ​ដែរ​។ ជន​នេះ​​បញ្ជាក់​ថា ក្រោយ​ពី​លួច​លុយ​បាន ខ្លួន​បាន​យក​ធូ​ប​ចង​ភ្ជាប់​នឹង​ដប​សាំង​ក្នុង​គោលបំណង​ដុត​កំទេច​បន្ទប់​ជួយ​នោះ តែ​ពេល​នោះ​ធូប​បាន​រលត់​ក្រោយ​ពេល​ខ្លួន​ចាកចេញ​ផុត​។

មន្ត្រី​ប​ចេ្ច​ក​ទេស​ក៏​​បញ្ជាក់​ដែរ​ថា ភ្លើង​ធូប​បាន​រលត់​ពេល​ឆេះ​បាន​ត្រឹ​ម​ពាក់កណ្ដាល បើ​មិន​​ដូច្នេះ​ទេ​កុំ​ថា ឡើយ​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ សូ​ម្បី​បន្ទប់​ផ្ទះ​ជួល​ដទៃ​ទៀត​នៅ​ក្បែ​រ​នោះ​ក៏​ត្រូវ​រលាយ​ហិនហោច​ដែរ​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត មាន​ប្រសា​ស​ន៍​ថា ក្រោយ​ពី​សួរនាំ​ជន​នេះ​សារភាព​អំពី​ទ​ង្វើ​របស់​ខ្លួន ហើយ​ថែម​ទាំង​​ប្រគល់​លុយ​ដែល​ខ្លួន​លួច​បាន​ឲ្យ​ទៅ​​សមត្ថកិច្ច​វិញទៀត​ផង​។ លោកស្នងការ​រង​​បញ្ជាក់​ថា ពេល​នេះ​លោកស្នងការ​ខេត្ត បាន​​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សាកសួរ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ