ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែនួនល្អ បង​បញ្ចប់ជីវិត​ពីជាន់​ទី​​៥ចុះក្រោម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​សង្សារ បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​លុះ​ស្រវឹង​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៦​ធ្វើ​អត្តឃាត​មិន​បាន​សម្រេច សំណាងល្អ​ធ្លាក់​ទើរ លើ​ដើម​ត្របែកព្រៃ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​សង្សារ បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​លុះ​ស្រវឹង​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៦​ធ្វើ​អត្តឃាត​មិន​បាន​សម្រេច សំណាងល្អ​ធ្លាក់​ទើរ លើ​ដើម​ត្របែកព្រៃ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៨៥​ទល់មុខ​នឹង​សណ្ឋាគារ ដាយ​មិន ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ជន​រង​គ្រោះខាងលើ​​ឈ្មោះ​ឡុ​ង មៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​អ្នក​អនាម័យ​នៅ​សណ្ឋាគារ​មួយ​កន្លែង ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ជាន់​ទី​៥ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​៧​ទៅ​៨​នាក់ មាន​ប្រុស​មាន​ស្រី ដោយ​អង្គុយ​ផឹក​តាំងពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​វេលា​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មិត្តភក្តិ​ដែល​អង្គុយ​ផឹក​ជាមួយ​គ្នា​បាត់​ជន​រង​គ្រោះ​ក៏​នាំ​គ្នា​សួរ​រក បាន​មួយសន្ទុះ​ក្រោយមក​មាន​អ្នក​ដែល​ស្គាល់​ជន​រង​គ្រោះ​នាំ​គ្នា​រត់ឡើង​មក​ហើយ​ស្រែ​កថា​«​អាមៃ បាន​លោត​ចុះ​ពី​ជាន់​ទី​៥​» ធ្លាក់​ចំ​ដើម​ត្របែកព្រៃ​សំណាងល្អ​អត់​ស្លាប់​គ្រាន់តែ​រង​របួសធ្ងន់​បែក​ប្រអប់ជើង​ឆ្វេង​តែ​ប៉ុណ្ណោះ​ភ្លាម​ៗ​នោះ​ដែល​មិត្តភក្តិ រួម​ជាមួយនឹង​សង្សារ​របស់​ជន​រង​គ្រោះ​បាន​រត់​ចុះ​ទៅ​មើល​ជន​រង​គ្រោះ​ហើយ​បាន​នាំ​គ្នា​ស្រែក​ទ្រហោយំ ។

សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ក៏​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ជន​រង​គ្រោះ​លោត​ចុះ​ពី​ផ្ទះ​ជាន់​ទី​៥​គឺ​មក​ពី​ខឹង​សង្សារ​ខ្លួនឯង តែ​មិនដឹង​ថា​ខឹង​រឿង​អី​នោះ​ឡើយ​ដល់​ពេល​ដែល​សមត្ថកិច្ច​ឡើង​ទៅ​ពិនិត្យ​មើល​កន្លែង​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹក​នោះ​ឃើញ​ថា​មាន​ស្រា​បៀរ​អស់​ចំនួន​២​កេស​ទៀត​ផង ហើយ​ម្តាយ​របស់​ជន​រង​គ្រោះ​គាត់​ក៏​បាន​ប្រាប់​ថា ២​ទៅ​៣​ថ្ងៃមុន ជន​រង​គ្រោះ​ក៏​មានការ​ឈ្លោះ​គ្នា​ជាមួយ​សង្សារ តែ​មិន​បាន​បញ្ជាក់​ថា​ឈ្លោះប្រកែក​គ្នា​រឿង​អី្វ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បានមកដឹក​យក​ជនរងគ្រោះ​ទៅ​ព្យា
បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ