ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ពីរ​មក​ពី​ប្រទេស​ចិន​សហការ​គ្នា​ជាមួយ Empire World Group

5 ឆ្នាំ មុន
  • ភ្នំពេញ

ពិធី​សន្និ​សិទ​កាសែត និង​ចុះហត្ថ​លេខា​លើ​កិច្ច​សហ​ការ​រវាង​ក្រុម​ហ៊ុន Empire World Group អេមផាយ វើលដ៍ គ្រុប ក្រុម​ហ៊ុន​ ប៉ាវ​អ៊ីង​គ្រុប…

ពិធី​សន្និ​សិទ​កាសែត និង​ចុះហត្ថ​លេខា​លើ​កិច្ច​សហ​ការ​រវាង​ក្រុម​ហ៊ុន Empire World Group អេមផាយ វើលដ៍ គ្រុប ក្រុម​ហ៊ុន​ ប៉ាវ​អ៊ីង​គ្រុប និង CFMA ស៊ីអេហ្វអឺមអេ (City Facility Management) នៅ​លើ​ផ្ទៃ​ដី​៨០៣​ហិកតា​របស់​ក្រុម​ហ៊ុន ហើយ​​ដំណាក់​កាល​ទី​១ របស់​ក្រុម​ហ៊ុន​ហៅថា OBC មាន​ទំហំ​៥០​ហិកតា ។

សន្និសីទ​សារ​ព័ត៌​មាន​នេះ ក៏​មាន​វត្ត​មាន​ពី​បណ្តា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា គឺ ៖ ឯក​ឧត្តម រស់ ភិរុណ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ ។ ឯក​ឧត្តម​ សៀង សេន ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​ល្បែង​ពាណិជ្ជ​កម្ម និង​ឯក​ឧត្តម​ ជា វុទ្ធី អនុ​លេខា​ធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ។  នៅ​ក្នុង​សន្និសីទ​កាសែត​នេះ អេម​ផាយ វើលដ៍ គ្រុប បាន​ប្រកាស​លើ​គំរោង​មួយ​ដែល​មាន​ឈ្មោះ​ថា OBC។

OBC (គំនិត​អាជីវ​កម្ម​អន​ឡាញ) គឺជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ដ៏​ទូលំ​ទូលាយ​ដែល​រួម​បញ្ចូល​គ្នា​នូវឧស្សាហ​កម្ម​​ល្បែង​អន​ឡាញ រួម​បញ្ចូល​នៅ​លំនៅ​ដ្ឋាន​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និង​បង្កើត​បរិយា​កាស​ការ​ងារ​ដ៏​មាន​ផាសុក​ភាព ។

ក្នុង​សន្និ​សីទ​នេះ មាន​បណ្តា​ក្រុម​ហ៊ុន​ចំនួន​២​មក​ពី​ប្រទេស​ចិន​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន​ អេម​ផាយ វើលដ៍ គ្រុប លើ​គោល​បំណង​ដើម្បី​បង្កើត​បច្ចេក​វិទ្យា​ថ្មី​ទំនើប​មាន​លក្ខណៈ​ជា​ស្តង់​ដា​អន្តរ​ជាតិ​នេះ គឺ​រដ្ឋា​ភិបាល​បានប្រកាស​គាំទ្រ​ជា​ផ្លូវ​ការ ដើម្បី​ធានា​បាន​នូវសន្តិ​សុខ សុវត្ថិ​ភាព​លើ​ផ្នែក​បច្ចេក​វិទ្យា​ដល់​បណ្តា​ក្រុម​ហ៊ុន​វិនិយោគ​នានា ដូច​ជាក្រុម​ហ៊ុន​កាស៊ីណូ និង​ល្បែង​ភ្នាល់​តាម​អ៊ីនធើរណេតជាដើម ។

លោក អេរិច លូ ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន អេម​ផាយ វើលដ៍ គ្រុប បាន​និយាយ​ថា គំនិត​អាជីវ​កម្ម​តាម​ប្រព័ន្ធ​អ៊ីន​ធើរណេត​នឹង​ជួយ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​​ដើម្បីកែ​លម្អ និង​ពង្រីក​សន្តិ​សុខ​ឧស្សាហ​កម្ម​ល្បែងអន​ឡាញ​ផង​ដែរ ។ មិន​តែ​ប៉ុណ្ណោះ​បង្កើន​ការ​ងារ និង​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា ។

រដ្ឋា​ភិបាល​សង្ឃឹម​ថា ការ​គ្រប់​គ្រង​តាម​បច្ចេក​វិទ្យា​នេះ នឹង​ធ្វើឱ្យ​បណ្តា​ក្រុម​ហ៊ុន​ទាំង​អស់​អនុ​វត្ត​តាម​គោល​ការណ៍​របស់​ក្រុម​ហ៊ុន អេម​ផាយ វើលដ៍ គ្រុប ដើម្បី​សម្រេច​បាន​នូវ​ការ​វិនិយោគ​កាន់​តែ​ច្រើន​មក​កាន់​កម្ពុជា ។

លោក​បាន​និយាយ​ថា យើង​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន ប៉ាវ​អីង​គ្រុប និង CFMA ពី​ព្រោះ​ក្រុម​ហ៊ុន ប៉ាវ​អីងគ្រុប គឺជា​អ្នក​នាំ​មុខ​គេ​នៅ​ក្នុង​ទី​ផ្សារ​តុប​តែង​ស្ថាបត្យ​កម្ម​ចិន និង​ជា​សញ្ញា​សម្គាល់​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​ចិន ។

លោក​បាន​ប្រមូល​នូវ​បទ​ពិសោធន៍​ផ្នែក​បច្ចេក​ទេស ព្រម​ទាំង​ជំនាញ​យ៉ាង​សំបូរ​បែប​នៅ​ក្នុង​វិស័យ​រចនា​ប្លង់​សំណង់ និង​ការ​សាង​សង់​រយៈ​ពេល​ជាង​២៥​ឆ្នាំ​ហើយ ។ លើស​ពី​នេះ ទៀត CFMA ក៏​មាន​បទ​ពិសោធន៍​ជាង​២៥​ឆ្នាំ​នៅ​ក្នុង​ការ​គ្រប់​គ្រង​អចលន​ទ្រព្យ​ដែល​គ្រប​ដណ្តប់​លើ​ប្រទេស​ចំនួន​២០​នៅ​ជុំ​វិញ​ពិភព​លោក ។

ឯកឧត្តម​ រស់ ភិរុណ អគ្គ​នាយក​រង ក្រសួង​សេដ្ឋ​កិច្ច ហិរញ្ញ​វត្ថុ បាន​បញ្ជាក់​ថា គំរោង​ពហុ​ចំរុះ​របស់​ក្រុម​ហ៊ុន អេមផាយ វើលដ៍ គ្រុប មិន​ត្រឹម​តែ​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​បាន​ជួយ​បង្កើន​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ថែម​ទៀត​ផង ។

ក្រុម​ហ៊ុន​សហ​គ្រាស​ជា​ច្រើន​របស់​ចិន បាន​មក​វិនិយោគ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស, វារី​អគ្គិសនី, ហេដ្ឋា​រចនា​សម្ព័ន្ធ, ធនាគារ, ក្រុម​ហ៊ុន​អចលន​ទ្រព្យ និង​វិស័យ​ជាច្រើន​ទៀត ដោយ​សារ​តែ​សេដ្ឋ​កិច្ច​កម្ពុជា​មាន​អត្រា​កំណើន​៧% ក្នុង​១​ឆ្នាំៗ និង​មាន​កត្តា​ភូមិ​សាស្ត្រ​សេដ្ឋ​កិច្ច​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ