ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​មុខរបរ​ស្របច្បាប់ នាំ​គ្នា​ទៅ​ជួញ​គ្រឿងញៀ.ន​ដូច​នាំ​គ្នា​ទៅ​ដេក​គុក

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ម្នាក់​ជាងឈើ ម្នាក់​ជាង​ធ្វើ​ម៉ាស៊ីន និង​ម្នាក់​ជា​ស្ត្រី​ម៉ាស្សា សុទ្ធតែ​ប្រកប​របរ​ស្របច្បាប់ បែរជា​ទុក​ចោល ទៅ​ស្រវា​លក់​គ្រឿងញៀន ទើប​ក្នុង​ថ្ងៃ​ទី​៣០ កញ្ញា​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ម្នាក់​ជាងឈើ ម្នាក់​ជាង​ធ្វើ​ម៉ាស៊ីន និង​ម្នាក់​ជា​ស្ត្រី​ម៉ាស្សា សុទ្ធតែ​ប្រកប​របរ​ស្របច្បាប់ បែរជា​ទុក​ចោល ទៅ​ស្រវា​លក់​គ្រឿងញៀន ទើប​ក្នុង​ថ្ងៃ​ទី​៣០ កញ្ញា​នេះ ត្រូវ​កម្លាំង​អធិការដ្ឋាន​គ​របាល​ក្រុង បាន​ចុះ​បង្ក្រាប និង​ឃាត់​ទាំង​ខ្លួន​៣​នាក់​បញ្ជូន​ឲ្យ​ទៅ​ដេក​គុក​ជុំ​គ្នា​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាំង វ៉ាង់​តា​វ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជាងឈើ មាន​ទីលំនៅ​ក្រុម​៣៣ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ វត្ថុ​តាង​ចាប់​យក​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ២​កញ្ចប់​ធំ និង​៥​កញ្ចប់​តូច ទូរ​សព្ទ័​១​គ្រឿង​។

ក្រោយ​ពី​ឃាត់ខ្លួន ជាងឈើ​ម្នាក់​ខាងលើ​នេះ សមត្ថកិច្ច​ទទួល​បាន​ចម្លើយ​បន្ត​ទៅ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​២​នាក់​ទៀត ម្នាក់​ឈ្មោះ សុខ លី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីន មាន​ទីលំនៅ​ក្រុម​៣៣ ភូមិ​១ សង្កាត់​លេខ​៤ និង​ម្នាក់​ឈ្មោះ ដាំ គី​ម​ដែ​ប ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​ម៉ាស្សា​តាម​មាត់សមុទ្រ មាន​ទីលំនៅ​ក្រុម​៣៣ ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។ វត្ថុ​តាង​ចាប់​យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ទូរ​សព្ទ័​១​គ្រឿង​។ ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ